Trailer ភាពយន្ត​ខ្មែរ​ចេញ​មក​ទៀត​ហើយ រឿង "ខ្មោចទឹក"

  • 2015-12-01 23:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​បែប​កំប្លែង​រឿង "ខ្មោចទឹក" របស់​ផលិតកម្ម​មហាហង្ស បាន​ថត​ចប់​រួច​រាល់​ហើយ ដោយ​ត្រៀម​តែ​ថ្ងៃ​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា​តែ​ប៉ុណ្ណោះ ខណៈ​ថ្ងៃ​នេះ បាន​ប្រកាស​ចេញ​វីដេអូ Trailer ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ។

 

ទោះ​យ៉ាង​នេះ​ក្ដី  ភាគី​ខាង​មហាហង្ស បាន​បញ្ចេញ​ឲ្យ​ដឹង​ហើយ​ថា រឿង​នេះ​គ្រោង​នឹង​ដាក់​បញ្ចាំង​នា​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ ២០១៥​នេះ​ហើយ។ "បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ រឿង​នេះ​នឹង​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី ១៧ ធ្នូ នេះ​ត​ទៅ" សុម៉ាលី ជំនួយ​ការ​អគ្គនាយក​ថ្លែង។

 

 

 

 

តួ​សម្ដែង​ក្នុង​រឿង​ដែល​គ្រប់​រសជាតិ​នេះ មាន លោក ភឹម តារាវិបុល កញ្ញា នី មុន្នីនាថ កញ្ញា ភិន សុដាលីស លោក លឹម រដ្ឋា លោក ដែន សក្កដា និង​តារា​សម្ដែង​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត។ ជា​នឹង​ការ​ប្រកាស​ចេញ​បញ្ចេញ​នា​ពេល​នេះ រោង​ភាពយន្ត​ទំនើប​ៗ នៅ​រាជធានី​ភ្នំពេញ មាន​រោង​ភាពយន្ត​លេជេន​ស្ទឹងមានជ័យ ​ស៊ីធីម៉ល និង​លេជេន​ទួលគោក រួម​ជាមួយ​រោង​ភាពយន្ត​ផ្លាទីនៀម សូរិយា រោង​ភាពយន្ត​លុច្ស Major Cineplex by Cellcard និង ផ្លាទីនៀម សៀមរាប នឹង​មាន​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ខាង​លើ​នេះ។

 

យ៉ាង​ណា ទស្សនា Trailer មុន​សិន ដោយ​ទើប​នឹង​ចេញ​ផ្លូវ​ការ​នា​ថ្ងៃ​នេះ​ប៉ុណ្ណោះ!

 

 

អត្ថបទ៖ ទារិកា