ទ្រី សក្កដា "ត្បិត​តែ​វា​សិចស៊ី​បន្តិច​មែន តែ​មាន​អត្ថន័យ​អប់រំ”

  • 2015-12-02 18:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​ដឹង​ថា​វីដេអូ​ចម្រៀង​ថ្មី​នេះ ​វា​មាន​លក្ខណៈ​សិចស៊ី​បន្តិច​មែន តែ​ក្នុង​នោះ​ក៏​មាន​បង្កប់​អត្ថន័យ​អប់រំ​ដល់​យុវវ័យ​ផង​ដែរ។ អត្ថន័យ​អប់រំ​ដែល​ខ្ញុំ​ចង់​និយាយ​នោះ គឺ​ថា​មនុស្ស​ដែល​មិន​ស្មោះ​ហើយ​ធ្វើ​ល្អ​តែ​ចំពោះ​មុខ​នោះ មុន​នឹង​ក្រោយ​គង់តែ​គេ​ដឹង​ការពិត​មិន​ខាន។”

 

 

វីដេអូ​របស់​តារា​ចម្រៀង ទ្រី សក្កដា ដែល​ទើប​ចេញ​ម្សិលមិញ "អរគុណ​ភ្នែក​ខ្លួនឯង" នោះ​ត្រូវ​បាន​អ្នក​គាំទ្រ​ចុច​មើល​យ៉ាង​ច្រើន​ដោយ​នៅ​លើ Facebook មាន​អ្នក​មើល​ជាង ១ សែន​នាក់ និង​នៅ​ក្នុង YouTube វិញ​ជាង ៧ ពាន់​ដង ។ លោក​បាន​បន្ត​ទៀត​ថា មិន​ថា​តែ​បទ​ចម្រៀង ឬ​វីដេអូ​អ្វី​ផ្សេង​ៗ​ទេ​ក្នុង​ខ្សែ​ភាពយន្ត​នីមួយ​ៗ​តែង​មាន​ចំណុច​ពីរ​ជានិច្ច​ដែរ នោះ គឺ​វិជ្ជមាន និង​អវិជ្ជមាន។

 

ទ្រី សក្កដា ក៏​បាន​ប្រាប់ Sabay ដែរ​ថា​ ក្នុង​បទ​ចម្រៀង​ថ្មី​នេះ​ទាំង​ទំនុក​ច្រៀង និង​ភ្លេង​គឺ​លោក​ប្រើ​រយៈពេល​និពន្ធ​ជាង ១ សប្ដាហ៍ និង​បាន​ចំណាយ​ដើម​ទុន​អស់​ខ្ទង់​៦០០ ដុល្លារ។ កវី​វ័យ​ក្មេង​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា "អរគុណ​ភ្នែក​ខ្លួនឯង” គឺ​នៅតែ​ជា Original song ដដែល ហើយ​លោក​នឹង​បន្ត​ធ្វើ​បែប​នេះ​តទៅ​មុខ​ទៀត។

 

 

ហើយ​ចំណុច​វិជ្ជមាន​ក្នុង MV ថ្មី​នេះ​លោក​បាន​បកស្រាយ​ថា "បើ​អ្នក​គ្រប់គ្នា​មើល​អ្វី​មួយ​ក្នុង​ផ្លូវ​ល្អ រឿង​ទាំង​នោះ​នឹង​ល្អ​ដូច​ជា​ការ​គិត​របស់​អ្នក​ដូច្នេះ​ដែរ ហើយ​ក្នុង​ចម្រៀង​ថ្មី​នេះ​ដ្បិតតែ​វា​សិចស៊ី​ក៏​ពិត​មែន តែ​ចំណុច​ល្អ​គឺ​ចង់​ប្រាប់​ថា​ ស្រី ឬ​ប្រុស​ក៏​ដោយ​ត្រូវ​មាន​ភាព​ស្មោះត្រង់ តែ​បើ​មិន​ត្រង់​ហើយ​នោះលទ្ធផល​ចុងក្រោយ​សម​នឹង​ទទួល​បាន​បែប​នោះ​ គឺ​សម​ដូច​ក្នុង​ចម្រៀង​អីចឹង។”

 

កំលោះ​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ​បាន​ប្រាប់​ជា​ចុងក្រោយ​ថា​ នៅ​មាន​ចម្រៀង​មួយ​បទ​ទៀត​ លោក​ក៏​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ទស្សនិកជន​ដែរ គឺ​បទ "Cute កិប” ដែល​បកស្រាយ​ជាមួយ​លោក Pey Pey Dy៕

 

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖ផ្ដល់ឲ្យ

អត្ថបទពេញនិយម