ហង្ស សូរីយ៉ាន់ ថា​ចង់​ភ្លក្ស​រសជាតិ​​ជា​តួសម្ដែង

  • 2015-12-03 18:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​ខ្ពស់​ស្រឡះ​កញ្ញា ហង្ស សូរីយ៉ាន់ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នាង​ពិតជា​ចង់​ភ្លក្សរសជាតិ​សម្ដែង​ខ្លាំង​ណាស់ ហើយ​បើ​មាន​ផលិតកម្ម​ណា​ចង់​ទាក់ទង​នាង​ឲ្យ​​សម្ដែង ទោះ​ជា​តួ​អ្វី​ក៏​នាង​មិន​ប្រកាន់​ដែរ។

 

 

“ខ្ញុំ​ចង់​ណាស់​រឿង​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ហ្នឹង តែ​មិន​ទាន់​ដែល​សម្ដែង​របៀប​ជា​កុន​ខ្នាត​ធំ​អី​នៅ​ឡើយ​ទេ ធ្លាប់​តែ​ថត​រឿង​អប់រំ​បាន​ពីរ​រឿង​របស់​អង្គការ​ដូចជា ​ស្នេហ៍ ៩ និង​របស់​អង្គការ​មួយ​ទៀត​តែ​ផ្អាក​មួយ​រយៈ​សិន។ ” តារា​ម៉ូដែល​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា បើ​សិន​ជា​បាន​សម្ដែង​មែន​ទោះ​គេ​តម្រូវ​ឲ្យ​ដើរ​តួ​អ្វី​ក៏​ព្រម​ដែរ ព្រោះ​នាង​ចង់​ផ្លាស់ប្ដូរ និង​ចង់​ចេះ​ផ្នែក​សិល្បៈ​នេះ​ឲ្យ​បាន​ច្រើន​ទម្រង់។

 

តារា​វ័យ ២០ ឆ្នាំ​បាន​បន្ត​ទៀត​ថា ​ពីមុន​នាង​គិត​ថា​ការ​សម្ដែង​មាន​ភាព​លំបាក​ណាស់ និង​គ្មាន​ទេពកោសល្យ​ទេ។ តែ​ពេល​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី “Cambodia Next Top Model” ធ្លាប់​មាន​តារា​សម្ដែង​ជើងចាស់​លោក ទេព រិនដារ៉ូ ត្រូវ​បាន​គេ​អញ្ជើញ​មក​បង្រៀន​បេក្ខនារី​ទាំងអស់​គ្នា​មក ​កញ្ញា​ដឹង​ខ្លួន​ថា​ នាង​ក៏​មាន​សមត្ថភាព​អាច​ដាក់​អារម្មណ៍​ចូល​តួ​បាន​ល្អ​គួរសមដែរ។

 

“ពី​មុន​គិត​ថា​គ្មាន​សមត្ថភាព​សម្ដែង​បាន​ទេ តែ​តាំងពី​បាន​ហ្វឹកហាត់​ខ្លះ​ៗ​មក ក៏​មាន​គំនិត​ផ្ទុយ​វិញ។ ” និស្សិត​ស្រី​ផ្នែក​ច្បាប់​បាន​ថ្លែង​ទៀត​ថា​ចំពោះ​ការ​ដើរ​ម៉ូដ​នាង​អាច​ធ្វើ​បាន​ល្អ​ហើយ តែ​អាជីព​សម្ដែង និង​ពិធី​ការិនី​នាង​នៅ​មាន​កម្រិត​នៅ​ឡើយ។

 

ហង្ស សូរីយ៉ាន់ បាន​ប្រាប់​ថា​ ចំពោះ​អត្តចរិត​ដែល​កញ្ញា​ចង់​ដើរ​តួបំផុត គឺ​​ប្រភេទ Cute Cute ព្រោះ​ត្រូវ​នឹង​ចរិត​ធម្មជាតិ​របស់​នាង។ “សម្រាប់​ខ្ញុំ​ជំនាញ​ទាំង​បី ខ្ញុំ​គិត​ថា​អាជីព​ជា​តួ​សម្ដែង​មាន​ភាព​លំបាក​ជាង ព្រោះ​ត្រូវ​ទន្ទេញ​ប៉ារ៉ូល គិត លេង​ទឹកមុខ និង​បញ្ចូល​អារម្មណ៍​ច្រើន​នៅ​ក្នុង​នោះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព។”

 

តារា​ស្រី​មាន​ប្រភព​នៅ​រាជធានី​ភ្នំពេញ​នេះ​បាន​បញ្ជាក់​ថា នាង​ហ៊ាន​សម្ដែង​បែប​សិចស៊ី​ដោយ​គ្រាន់តែ​ស្លៀក​នៅ​សល់​ត្រឹម​​ប៊ីគីនី​បាន តែ​បើ​ដល់​ថ្នាក់​ថត​ស្រាត​ គឺ​នាង​ថា​មិន​ហ៊ាន​ទេ៕

  កំពុង​មាន​ចម្រូង​ចម្រាស ម៉ៅ ហាជី បញ្ចេញ​តម្លៃ​ខ្លួន   Trailer រឿង​ដែល ប្រាក់ មុន្នីឧត្ដម សម្ដែង​ចេញហើយ   ថន ស្រី​ណៃ ហាត់​ប្រាណ​ពេល​ព្រឹក​ជួយ​ឲ្យ​ឆាប់​ស្រក​គីឡូ​ជាង​ពេល​ល្ងាច​  

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី