Sabay មូស​ខ្លា​បំបាក់ NSK Dream ​ចាស់ដៃ​​ដើម្បី​រួច​ផុត​ពី​ការ​កាត់​ចេញ

  • 2014-10-20 21:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Sabay មូស​ខ្លា​បាន​រួច​ផុត​ពី​ការ​កាត់​ចេញ​ហើយ​ បន្ទាប់​ពី​បាន​បំបាក់​ក្រុម NSK Dream យ៉ាង​ចាស់​ដោយ​លទ្ធផល ៧៤ ទល់ ៣០ សម្រាប់​ការ​ប្រកួត​លីក​បាល់បោះ​ជាតិ​ឆ្នាំ​២០១៤​កាល​ពី​​ថ្ងៃ​អាទិត្យ។

 

បន្ទាប់​ទទួល​រង​បរាជ័យ​៥​ប្រកួត​ជាប់​ៗ​គ្នា​ដែល​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​បាល់បោះ​គិត​ថា Sabay មូស​ខ្លា​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ពីរ​ដែល​ត្រូវ​កាត់​ចេញ ប៉ុន្តែ​បែរ​ជា​ស្រោចស្រង់​វិញ​បាន​សម្រាប់​ការ​ប្រកួត​ពីរ​លើក​ចុង​ក្រោយ​ដោយ​ឈ្នះ​ទាំង​ពីរ​ ហើយ​ស្ថិត​នៅ​លេខ​រៀង​ទី៨​ មាន​១១​ពិន្ទុ។ ដូច្នេះ​ក្រុម​មួយ​នេះ​មាន​សិទ្ធិ​ប្រកួត​វគ្គ​ខ្វែង​ក្នុង​ចំណោម​៨​ក្រុម​ចុង​ក្រោយ។

 

កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ដែរ ក្រុម Emperors បាន​យក​ឈ្នះ​ក្រុម​ Pate 310 ដោយ​លទ្ធផល ៥៤-៤៨ ខណៈ​ក្រុម​ខ្លាំង Davis Paints ​នៅ​តែ​បន្ត​ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី​ឈ្នះ​ក្រុម GL Concrete ដោយ​លទ្ធផល៩២-៨១។

 

ចំពោះ​ក្រុម​ពីរ​ដែល​ត្រូវ​កាត់​ចេញ​​នោះ​ក៏​រក​ឃើញ​ហើយ​គឺ​ក្រុម NSK Dream ឆ្លង​កាត់​៩​ប្រកួត​ឈ្នះ​២ និង​ចាញ់​៩ ស្ថិត​នៅ​លេខ​រៀង​ទី​៩ និង​ក្រុម GL Concrete ​ឆ្លង​កាត់​៩​ប្រកួត​ ចាញ់​ទាំង​អស់ និង​ស្ថិត​នៅ​បាត​តារាង៕

 

អត្ថបទ៖ ជាន ចាន់រ៉ា