Balotelli កំពូល​ស៊យ ឬ​កំពូល​អន់ ​នៅ Liverpool?

  • 2014-10-20 22:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mario Balotelli ដែល​ Liverpool ទិញ​យក​មក​ជំនួស​តំណែង​ខ្សែ​ប្រយុទ្ធ Luis Suarez មិន​ទាន់​អាច​​បង្ហាញ​ទម្រង់​លេង​​ល្អ​ដូច​ការ​រំពឹង​ទុក​នៅ​ឡើយ​ទេ​ ដែល​ធ្វើ​​ឲ្យ​មាន​មតិ​​រិះគន់​​ជាច្រើន​​ពី​សំណាក់​អ្នក​មើល​បាល់​អង់គ្លេស ជា​ពិសេស​គឺ​អ្នក​គាំទ្រ​ហង្ស​ក្រហម​តែ​ម្ដង។

 

​ខ្សែ​ប្រយុទ្ធ​អ៊ីតាលី​រូប​នេះ មិន​ទាន់​រក​បាន​មួយ​គ្រាប់​នៅ​ឡើយ​ទេ​ក្នុង​ការ​លេង​នៅ Premier League ឲ្យ​ក្រុម​លោក Brendan Rodgers ខណៈ​ការ​លេង​ទល់​នឹង QPR យប់​មិញ​នេះ ​ក៏​អន់​ដែរ ដោយ​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​ជា​ច្រើន។

 

មើល​តាម​ស្ថិតិ​ខាង​ក្រោម ​ប្រិយមិត្ត​នឹង​ដឹង​ថា Balotelli មាន​កំណត់​ត្រា​មិន​ល្អ​នៅ​ Liverpool នោះ​ឡើយ៖

 

 Balotelli ស៊ុត​ QPR ៧ដង និង​ស៊ុត​ Everton ១០ដង ប៉ុន្តែ​អត់​ចូល​មួយ​គ្រាប់​ណា​សោះ

 

Balotelli ២០ប្រកួត​ចុង​ក្រោយ​នៅ Premier League (គិត​​ត​ពី​ពេល​លេង​នៅ​ Man City) ស៊ុត​៣៩ដង ចូល​តែ​១គ្រាប់​គត់ ហើយ assist ០

គ្មាន​កីឡាករ​នៅ​​លីក​កំពូល​អឺរ៉ុប​​ទាំង​៥ ​ដែល​បាន​ស៊ុត​ច្រើន​ដូច Balotelli ដោយ​គ្មាន​ចូល​មួយ​គ្រាប់​ណា​សោះ (ស៊ុត​១៩ដង)

Balotelli លេង​នៅ​​ក្នុង​លីក​១០ប្រកួត​ចុង​ក្រោយ ស៊ុត​អត់​ចូល​១គ្រាប់​សោះ

វីដេអូ​បង្ហាញ​ពី​ការ​ភ្លាត់​ឱកាស​របស់ Balotelli ពេល​លេង​យប់​មិញ៖

 

ក្រៅ​ពី​នេះ ក៏​មាន​អ្នក​មើល​បាល់​ជា​ច្រើន​ បង្ហោះ​សារ​រិះគន់​ ឌឺដង​ដាក់ Balotelli តាម​បណ្ដាញ​សង្គម​ផង​ដែរ។ ជាក់ស្ដែង​ដូច​អ្នក​លេង​ Twitter មួយ​ចំនួន​នៅ​អង់គ្លេស ដូច​បង្ហាញ​ខាង​ក្រោម​នេះ​ស្រាប់៖

 

ចុច​អាន៖ ហង្ស​ក្រហម​ឈ្នះ QPR ទាំង​ភ័យ​បុក​ពោះ​យប់​មិញ (វីដេអូ)

- Balotelli​ គ្មាន​ឈ្មោះ​ក្នុង​​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​នោះ​ទេ

- Balotelli ​សន្យា​ជាមួយ​អ្នកគាំទ្រ​ Liverpool ​ថា…

ដោយ៖ សុខ សុវត្ថិ