សហព័ន្ធ​កីឡា​វាយ​សី​រៀប​ចំ​ការ​ប្រកួត​​មួយ​នៅ​​ខេត្ត​ព្រះសីហនុ​ខែ​ក្រោយ

  • 2015-12-11 18:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​​វាយ​សី​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត​កីឡា​វាយ​សី​ដណ្ដើម​ពាន​រង្វាន់ ៧​មករា​លើក​ទី​១៦ ដែល​ប្រព្រឹត្ត​ទៅ​ពី​​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី១៧ ​ខែ​មករា​ខាង​មុខ លើ​ទីលាន​វាយ​សី​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​គាំទ្រ​ឧបត្ថម្ភ​ពី​បណ្ដា​​ក្លឹប​នានា​​ជា​ច្រើន​​ទូទាំង​ប្រទេស។

 

តាម​លិខិត​ផ្លូវ​ការ​របស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​រយៈ​ពេល ២​ថ្ងៃ ចែក​ចេញ​ជា ៩​វិញ្ញាសា​តាម​ប្រភេទ​អាយុ ពី​ក្មេង​រហូត​ដល់​ចាស់​មិន​កំណត់។ គ្រប់​សមាគម-ក្លឹប​ទាំង​អស់​ដែល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ត្រូវ​បាន​កំណត់​ឲ្យ​ចូល​រួម​ប្រកួត​ត្រឹម​តែ ២​គូ ក្នុង​មួយ​វិញ្ញាសា។ ដោយ​ឡែក​ម្ចាស់​ផ្ទះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត ៤គូ​ក្នុង​មួយ​វិញ្ញាសា។

​លិខិត​របស់​សហព័ន្ធ​៖

អត្ថបទ៖ គង់ វិសាល