ក្រុមហ៊ុន​ Samsung បង្ហាញ​ព្យាណូ​ដែល​ផ្គុំ​ឡើង​ពី​ Tablet ១០០​គ្រឿង​

  • 2015-12-14 15:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មួយ​នឹង​បុណ្យ​​ណូអែល​ដែល​​ឈាន​ចូល​មក​​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​​ ក្រុមហ៊ុន​ Samsung បាន​រិះ​រក​នូវ​​វិធី​ថ្មី​មួយ​​​ដែល​ពោរ​ពេញ​ដោយ​ភាព​​ច្នៃ​ប្រឌិត​មួយ​ដើម្បី​ធ្វើ​ការ​​ផ្សព្វផ្សាយ​ Tablet Galaxy Tab S2។

 

 

​​​​​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​នេះ​​ក្រុមហ៊ុន Samsung បាន​បង្ហាញ​អំពី​ព្យាណូ​​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ផ្គុំ​ឡើង​ពី​ Tablet សុទ្ធ។ ព្យាណូ​ដ៏​ពិសេស​នេះ​ផ្គុំ​ឡើង​ពី​ Galaxy Tab S2 ចំនួន​១០០​គ្រឿង​ ហើយ​វា​ត្រូវ​បាន​បង្ហាញ​ដោយ​​កញ្ញា​ Myleene Klass តារា​​ចម្រៀង​, តារា​សម្ដែង​ និង​ជា​តារា​ម៉ូដែល​នៃ​ប្រទេស​អង់គ្លេស។

 

គួរ​បញ្ជាក់​ដែរ​ថា​ Galaxy Tab S2 ​គឺ​ជា​ Tablet ជំនាន់​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន​ Samsung ដោយ​មាន​ជា​ពីរ​ប្រភេទ​ផ្សេង​គ្នា​គឺ​ ​មួយ​អេក្រង់​៨​អ៊ីញ​ និង​មួយ​ទៀត​អេក្រង់​៩,៧​អ៊ីញ។ Tablet ទាំង​ពីរ​ប្រភេទ​នេះ​​មាន​បំពាក់​នូវ​ processor Exynos 5433, RAM ទំហំ​៣GB និង​មាន​អង្គចងចាំ​ទំហំ​ ៣២GB និង​ ៦៤GB ដែល​អាច​ធ្វើ​ការ​បន្ថែម​ពី​ខាង​ក្រៅ​បាន៕

 

ចុច​អាន៖ ប្រទេស​ចិន​​ថា​គ្មាន​គម្រោង​​​​បញ្ឈប់​ ដំណើរ​​បិទ​​​បណ្ដាញ​​សង្គម​​បរទេស​ឡើយ ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖​ TechWorm​​​​​​ 

អត្ថបទពេញនិយម