កម្ពុជា​ ១-០​ ប៊្រុយណេ

  • 2014-10-21 00:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ឈ្នះ​ ប៊្រុយណេ ​១-០ ​ដែល​​​​​រក​គ្រាប់​បាល់​បាន​ដោយ​ ឈិន ឈឿន ​​​ក្រោយ​ការ​ទទួល​​​បាល់​ពី​ ​ប្រាក់ មុន្នីឧត្តម​នា​ទី​ទី​ ៥៥។​ ​ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​​ឲ្យ​កម្ពុជា​​បញ្ចប់​ការ​ប្រកួត​ដោយ​មាន​ ៦ ពិន្ទុ​ក្នុង​ដៃ​នៃ​វគ្គ​ជម្រុះ Suzuki Cup 2014 នៅ​ប្រទេស​ឡាវ។     កម្ពុជា​មាន​ឱ​កាស​ច្រើន​ពេល​ប៉ះ ប្រ៊ុយណេ​ ​ល្ងាច​នេះ​​ ​ស្រប​ពេល​ដែល​ពិធីករ​ លើក​សរសើរ​កម្ពុជា​​មិន​​​ដាច់​​​ពី​មាត់​ចំពោះ​​ទម្រង់​លេង​ ​និង​​ ​ការ​សហការ​គ្នា​លើ​ទីលាន។

 

ជម្រើស​១១​នាក់​ដំបូង​របស់​កម្ពុជា៖ ស៊ូ យ៉ាទី, ស៊ឿយ វិសាល, សុខ សុវណ្ណ, ប្រាក់ មុន្នីឧត្តម, គួច សុកុម្ភៈ, សុះ ស៊ូហាណា, ឈិន ឈឿន, សាយ​ ពិសិដ្ឋ, ហុង ផេង ,​រស់ សំអឿន និង ឃួន ឡាបូរ៉ាវី។

 

ឆ្នាំ​ ២០១២ វគ្គ​ជម្រុះ​ពាន​រង្វាន់​នេះ ​ប្រ៊ុយណេ ស៊ី​ កម្ពុជា​ ៣-២៕

 

​​សូម​រង់​ចាំ​ព័ត៌មាន​បន្ថែម​ពី Sabay...

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម