មៀន​ប៉ៃលិន ឬ​តាង៉ែន​ដំណាំ​យុទ្ធសាស្ត្រ​របស់​ខេត្ត​ប៉ៃលិន

  • 2015-12-16 16:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីតកាល​ជា​ទឹកដី​ដែល​ក្រាល​គ្រប​និង​ល្បី​សំបូរ​ត្បូងពេជ្រ តែ​ក៏​ត្រូវ​វិនាស​ហិនហោច​ដោយសារ​សង្គ្រាម និង​ការ​ជី​កកាយ​គ្មាន​ច្បាប់​ទម្លាប់ ខេត្ត​ប៉ៃលិន​​បាន​ប្រែក្លាយ​ជា​ខេត្ត​មាន​សក្ដានុពល​លើ​ការ​ដាំ​ដំណាំ​កសិកម្ម សម្រាប់​ការ​នាំ​ចេញ។

 

 

​ប៉ៃលិន​​បច្ចុប្បន្ន​​កំពុង​ល្បី​លើ​ការ​ដាំ​​ដំណាំ​តាង៉ែន ឬ​មៀន​ប៉ៃលិន​ជា​ចម្ការ​ធំៗ​ដែល​ទទួល​ការ​ពេញនិយម​ដាំ​​ដុះ​យ៉ាង​ច្រើន​ពី​កសិករ​រស់នៅ​​​ក្នុង​ខេត្ត​ខ្ពស់​រាប​​​ឆ្ងាយ​ជាប់​ព្រំដែន​ថៃ​នេះ។

 

លោក​កើត សុធា អភិបាល​ខេត្ត​ប៉ៃលិន​មាន​ប្រសាសន៍​ថា មៀនប៉ៃលិន ឬ​តាង៉ែន​កំពុង​ក្លាយ​ជា​ដំណាំ​ដ៏​មាន​សក្តានុពល​របស់​ខេត្ត​ប៉ៃលិន។ ផ្លែ​តាង៉ែន​កសិករ​នៅ​ខេត្ត​ប៉ៃលិន​ចាប់ផ្ដើម​ពេញនិយម​ដាំដុះ​​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុងក្រោយ​នេះ​។

 

លោក​បន្ត​ថា ​ក្នុង​មួយ​ឆ្នាំៗ​កសិករ​អាច​ប្រមូល​ផល​បាន​ជាង ១៥០០ តោន​​​នៅ​លើ​​​ផ្ទៃដី​​ដាំ​ដុះ​ជាង ៧០០ ហិកតា ​​ដើម្បី​នាំ​ចេញ​និង​លក់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក។

 

ដោយសារ​មើល​ឃើញ​ពី​សក្តានុពល​និង​ភាព​ល្បី​ល្បាញ​នៃ​ផ្លែ​តាង៉ែន ឬ​មៀន​ប៉ៃលិន អាជ្ញាធរកំពុង​ពិចារណា​ក្នុង​ការ​ជ្រើសរើស​ផ្លែ​តាង៉ែន​ជា​ដំណាំ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) របស់​ខេត្ត​ប៉ៃលិន ដោយសារ​​សន្ទុះ​នៃ​ការ​ដាំដុះ​និង​​ពលរដ្ឋ​ខ្មែរ​​​កាន់​តែ​ច្រើន​ក៏​​បាន​ស្គាល់​ខេត្ត​ប៉ៃលិន​សម្រាប់​ដំណាំ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​។

 

 

អត្ថបទ​និង​រូបភាព៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី