ល្ងាច​នេះ Soccer League ​ចាប់​ផ្ដើម​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

  • 2015-12-21 21:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​ជម្រុះ​អស់​រយៈ​ពេល​ជា​យូរ​មក ពេល​នេះ​ពាន​រង្វាន់ Soccer League ​ឆ្នាំ​២០១៥ ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​ម៉ោង​៣​:៣០​នាទី​ថ្ងៃ​នេះ ក្រុម​យុវជន វ៉ិចតូរី អេហ្វស៊ី ប៉ះ យុវជន ក.១២។ ចំណែក​ឯ​ថ្ងៃ​ស្អែក ម៉ោង​៣:៣០​នាទី​ល្ងាច​ដូច​គ្នា ​ក្រុម​សម្ព័ន្ធ​ គ.ស.ន.ប.ក ​ប៉ះ​ អាណាចក្រ​បៃតង។

 

 

ចំពោះ​ពាន​រង្វាន់ Soccer League ​ដែល​រៀប​ចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នេះ ​នឹង​ផ្ដល់​ជូន​ប្រាក់​រង្វាន់​ដូច​ខាង​ក្រោម​នេះ៖

 

១. ​សម្រាប់​ក្រុម​ជើង​ឯក ទទួល​បាន​ពាន​១ មេដាយ​មាស​២៥​គ្រឿង និង​ទឹក​ប្រាក់ ១០​លាន​រៀល ២. ​សម្រាប់​ក្រុម​លេខ​២ ​ទទួល​បាន​មេដាយ​ប្រាក់​២៥​គ្រឿង ​និង​ទឹក​ប្រាក់​៧​លាន​រៀល ៣. ​សម្រាប់​អ្នក​លេខ​៣ ​ទទួល​បាន​មេដាយ​សំរឹទ្ធ​២៥​គ្រឿង ​និង​ទឹក​ប្រាក់ ៥​លាន​រៀល ៤. ​សម្រាប់​ក្រុម​លេង Fair Play ​ទទួល​បាន​ទឹក​ប្រាក់ ១​លាន​រៀល ៥. ​សម្រាប់​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ ទទួល​បាន​ប្រាក់ ១​លាន​រៀល ៦. ​អ្នក​ចាំ​ទី​ល្អ​ជាង​គេ ​ទទួល​បាន​ប្រាក់​១​លាន​រៀល ៧. អាជ្ញា​កណ្ដាល ដឹក​នាំ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទទួល​បាន​១​លាន​រៀល

 

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក៕

 

អត្ថបទ៖ មុន្នី រម្យ រូបថត៖ UYFC Soccer League

អត្ថបទថ្មី