ស្រី​លក្ខ​ខ្ចី​ដៃ​សេនី​ចាត់​ការ​ចេតនា​វិញ «មន្តស្នេហ៍​លេខា​» ភាគ​ទី​១៣

  • 2014-10-22 14:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃើញ​សុភាព​ៗ​ អ្នក​ណា​ទៅ​ដឹង​ថា​ចេតនា​គឺ​ជា​សុភាព​បុរស​លាក់​មុខ​ហ៊ាន​ប្រើ​សង្សារ​ខ្លួន​ឯង​ជា​នុយ​ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​សោះ​។ ស្រី​ៗ​ដែល​ចូល​ទៅ​ទាក់​ទង​សេនី ការ​ពិត​សុទ្ធ​តែ​ជា​ស្រី​ស្នេហ៍​របស់​ចេតនា​ស្ទើរ​តែ​ទាំង​អស់​ លើក​លែង​តែ​កេន្នី​ លេខា​ឆ្នាស​ចិត្ត​ស្មោះ​ប៉ុណ្ណោះ​។ មក​ដល់​ភាគ​ទី​១៣​នេះ គម្រោង​ការ​ក្បត់​របស់​ចេតនា​ត្រូវ​បាន​ស្រី​លក្ខ​បើក​កកាយ​ប្រាប់​សេនី​អស់​គ្មាន​សល់​ ធ្វើ​ឲ្យ​នាយក​កំលោះ​យើង​ក្ដៅ​ស្លឹក​ត្រចៀក​ ចាត់​ការ​ចេតនា​និង​តារាវី​រហូត​អស់​ផ្លូវ​ដើរ​ទាំង​យប់​។

 

ងាក​មក​ស្រី​លក្ខ​វិញ​ ចិត្ត​មួយ​នឹក​អាណិត​សង្សារ​ដែល​ត្រូវ​សេនី​ព្រលះ​គ្មាន​ការងារ​ធ្វើ​ទៀត​ តែ​ចិត្ត​មួយ​នឹក​រីករាយ​ព្រោះ​ប្រុស​ដែល​ក្បត់​នាង​ត្រូវ​ទទួល​មេរៀន​ដ៏​ចុក​ចាប់​គ្មាន​ថ្ងៃ​ងើប​រួច​បែប​នេះ​។ សេនី​ក្រោយ​ពី​ចាត់​ការ​អ្នក​ទាំង​ពីរ​ហើយ​ បាន​ទៅ​ល្អូកល្អិន​ជាមួយ​លេខា​ថ្មី​ ស្រី​លក្ខ​ទាំង​ដឹង​ដែរ​ថា​នាង​មិន​ដែល​ព្រម​ជាមួយ​ខ្លួន​ក៏​ដោយ​។

 

នៅ​មិន​ទាន់​អាច​ទាយ​ដឹង​នៅ​ឡើយ​ថា​ស្នេហា​បែប​ចាប់​បង្ខំ​រវាង​នាយក​ព្រាន​ឃ្លាន​ស្នេហ៍​ និង​លេខា​ស្រី​ដ៏​រឹង​ទទឹង​នោះ​​អាច​ចូល​មក​ជំនួស​ស្នេហា​ដែល​កេន្នី​ធ្លាប់​មាន​ចំពោះ​សេនី​បាន​ដែរ​ទេ​? ទាល់​តែ​អាន​ទើប​ដឹង​សាច់​រឿង​ច្បាស់​។

 

…..ចុច​ទី​នេះ​ដើម្បី​ចូល​អាន​ភាគ​ទី​១៣.....

 

[...] គេ​និយាយ​ទាំង​ខ្សឹបៗ​សង្កៀត​ធ្មេញ ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត។ ​គេ​ម្នាក់​នេះ​ដូច​ជា​លង់​នឹង​នាង​ ចង់​ជួប​នាង​អី​ម្ល៉េះ​ ឬ​មួយ​ភាព​ល្មោភ​ស្រី​ជា​ចរិត​របស់​គេ? នាង​និយាយ​បន្ថែម៖ «យក​ពេល​ទៅ​មើល​ស្រី​ស្ងួន​របស់​លោក​ផង​ទៅ!» គេ​នៅ​ស្ងៀម​ទំនង​ខឹង​នាង។​ នាង​មិន​ខ្វល់​ក៏​បន្ត​ភ្លាម​ ព្រោះ​ចិត្ត​គឺ​ចង់​សម្លាប់​ប្រុស​សហាយ​ស្រី​ស្មន់​ឲ្យ​ទាន់​ក្ដៅ​ចិត្ត៖ «មិន​ដឹង​ស្រី​ស្នេហ៍​​មួយ​ណា​ ព្រោះ​ថា​ច្រើន​ពេក​មែន​អត់? គឺ​នាង​តារាវី! តារា​ទឹក​ភ្នែក​នោះ​អី! ថា​មិន​បាន ពេល​លោក​កំពុង​មក​ចែចង់​ខ្ញុំ នាង​នោះ​មាន​អី​ៗ​ជាមួយ​ប្រុស​ផ្សេង​ផង​ក៏​មិន​ដឹង ​លោក​នាយក!លោក​ប្រហែស​ពេក​ហើយ»

គេ​​នៅ​ស្ងៀម​ តែ​នាង​ដឹង​ថា​គេ​កំពុង​ឆេះ។ គេ​កាន់​តែ​ឆេះ ​ពីរ​នាក់​នោះ​ក៏​កាន់​តែ​គ្មាន​ផ្លូវ​រស់​។ ដូច្នេះ​ស្រី​លក្ខ​បន្ថែម​ភ្លាម៖ «ហើយ​ប្រុស​នោះ! ជួន​កាល​ជា​មនុស្ស​ដែល​លោក​នាយក​ទុក​ចិត្ត​បំផុត​ផង​ក៏​ថា​បាន!» គេ​កាន់​តែ​លែង​មាត់​មួយ​ម៉ាត់ នាង​ដឹង​ថា​គេ​កំពុង​គិត។ នាង​ញញឹម​ទាំង​​ឈឺចាប់ ​គឺ​ឈឺចាប់​ព្រោះ​ត្រូវ​​គេ​បោក​ ឈឺចាប់​ព្រោះ​ត្រូវ​គេ​សម្លាប់​ប្រុស​ដែល​នាង​ខំ​ស្រលាញ់ ខំ​ជួយ​គេ​ពេញ​មួយ​ជីវិត​មក​ហើយ។ «អ្នក​ណា​គេ?​ និយាយ​មក! កុំ​វាង​វែង​ឆ្ងាយ!» [...]