ដឹង​ថា​មាន​អ្វី​ពិសេស​ទេ ​​នៅ​រោងភាពយន្ត Platinum Cineplex ​​​ចុង​ឆ្នាំ​នេះ?

  • 2014-10-22 00:41:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោង​ភាពយន្ត​លំដាប់​អន្តរជាតិ Platinum Cineplex បាន​ប្រកាស​ថា នឹង​មាន​ការ​ផ្ដល់​ជួន​ពិសេសៗ​ជា​ច្រើន សម្រាប់​អតិថិជន​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា​នេះ រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៤។

 

បើ​យោង​តាម​សេចក្ដី​ជួន​ដំណឹង​របស់​រោងភាពយន្ត​ល្បី​ឈ្មោះ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​អតិថិជន​ទិញ​សំបុត្រ​ចូល​ទស្សនា​ភាពយន្ត​នៅ​ទី​នេះ​ចំនួន​៥​សន្លឹក នឹងមាន​ការ​​ថែម​ជួន​១​សន្លឹក, អតិថិជន​ទិញ​សំបុត្រ​កុន​ចំនួន​៨​សន្លឹក នឹង​បន្ថែម​ជួន​២​សន្លឹក ចំណែក​ការ​ទិញ​សំបុត្រ​ចំនួន​១០​សន្លឹក នឹង​មាន​ការ​ថែម​ជួន​ចំនួន​៥​សន្លឹក។

ដោយ​ឡែក សម្រាប់​អតិថិជន ដែល​មាន Friend Card និង​Best Friend Card នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០% បន្ថែម​លើ​ជម្រើស​ណាមួយ ដែល​បាន​រៀបរាប់​ពី​ខាង​ដើម។ អតិថិជន​មាន​ចំណាប់​អារម្មណ៍​សូម​ទៅ​កាន់​ផ្សារ​ទំនើប​សុរិយា​ជាន់​ទី​៥ ឬ​ទាក់​ទង​តាម​រយ:លេខ​ 081/086 666 210 ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម