នាយ​តាក់ស៊ី និយាយ​រឿង​ប្រចណ្ឌ​ភរិយា​ពេល​សម្ដែង

  • 2016-01-11 17:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង ​នាយ​តាក់ស៊ី បាន​ប្រាប់​ឲ្យ Sabay រឿង​ដែល​ខ្លួន​ប្រចណ្ឌ​ភរិយា​ពេល​សម្ដែង​ថា គ្រាន់​ជា​ការ​លេង​ឲ្យ​បង​ប្អូន​ទស្សនិកជន​សើច​សប្បាយ​ប៉ុណ្ណោះ។

 

 

“អត់ទេ​បង ខ្ញុំ​មិន​ធ្លាប់​ប្រចណ្ឌ​ភរិយា​ទេ ពេល​លេង​ជាមួយ​ពួកគាត់​(នាយ​គ្រឿន នាយ​ក្រូច នាយ​ពែកមី) អី​នោះ​ទេ ព្រោះ​នេះ ​គ្រាន់តែ​ជា​ការ​សម្ដែង​ដើម្បី​ឲ្យ​បងប្អូន​សើច។” តាក់ស៊ី និយាយ​បែប​នេះ​ បន្ទាប់ពី​ការ​លេង​កំប្លែង​របស់​ក្រុម​នាយ​​សប្ដាហ៍​មុន​ត្រូវ​បាន​មហាជន​រិះគន់ ថា​បំណង​ទៅ​បៀតបៀន​នាង​ភីម។

 

 

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​លោក​តែង​បញ្ចេញ​អាកប្បកិរិយា ឬ​ពាក្យ​សម្ដី​ខឹង​ច្រឡោត​មែន តែ​ធាតុ​ពិត​គ្មាន​រឿង​បែប​នោះ​ឡើយ។ បុរស​រហ័ស​នាម  អ៊ូខុង បាន​បន្ត​ទៀត​ថា​ ចំពោះ​សកម្មភាព​នៅ​ខាង​ក្រៅ​ឆាក​វិញ គឺ​ពួក​លោក​ស្រលាញ់​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត ដោយ​ធ្លាប់​ស្គាល់​ក្រុម​គ្រួសារ និង​ទៅ​លេង​ផ្ទះ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំងអស់​គ្នា​ក្នុង​ក្រុម​ទៀត​ផង។

 

 

បុរស​វ័យ ៣០ ឆ្នាំ​ជាង​រូប​នេះ​ បាន​ប្រាប់​ទៀត​ថា បញ្ហា​នេះ ​មាន​បងប្អូន​អ្នក​គាំទ្រ​មួយ​ចំនួន ក៏​ធ្លាប់​និយាយ និង​សួរ​លោក​ដែរ ប៉ុន្តែ​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​សុំ​យក​ឱកាស​នេះ​ប្រាប់​ផង​​ថា ​នេះ​គ្រាន់​ជា​ការ​សម្ដែង និង​បាន​រៀបចំ​ទុក​ជាមុន​ពេល​ឡើង​ឆាក​ប៉ុណ្ណោះ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី