អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​ឈ្នះ​ពាន​រង្វាន់​​ធំ២ ជា​មួយ​ប្រាក់៥ម៉ឺន​ដុល្លារ​ នៅ​សិង្ហបុរី

  • 2016-01-21 14:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស្វាយ សារ៉េត​ ​អាយុ ៤៣​ឆ្នាំ ជា​វិចិត្រករ​កម្ពុជា ​ដែល​ភៀស​ខ្លួន​ពី​​​ស្រុក​កំណើត​​ទៅ​រស់​ជាយ​ដែន​ថៃ​ ​បាន​ឈ្នះ​ពាន​រង្វាន់​ស្នាដៃ​សិល្បៈ​​​ចំនួន​ពីរ​ ​កាល​ពី​យប់​ថ្ងៃ​ទី ១៩ ​មករា ​កន្លង​ទៅ​​នៅ​ប្រទេស​សិង្ហបុរី។

 

 

លោក​ស្វាយ​សារ៉េត បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​​ពីរ ​គឺ​ទី​មួយ​​ Overall Best Emerging Artist ជា​មួយ​ប្រាក់ ៣០ ០០០ដុល្លារ​​ សម្រាប់​​ស្នាដៃ​សិល្បៈ​សហសម័យ​អាស៊ី​ និង​ពាន​ទី​ពីរ​ឈ្មោះ​ Best Emerging Artist Award ជា​មួយ​​ប្រាក់ ២០ ០០០ដុល្លារ លើ​ស្នាដៃ​សិល្បៈ ពី​ក្នុង​កម្មវិធី 2016 Prudential Eye Awards នៅ​សិង្ហបុរី។

 

​ពិធី​ប្រគល់​រង្វាន់​​​​​​នេះ​ប្រារព្ធ​ធ្វើ​នៅ​​​មជ្ឈមណ្ឌល Sand Theatre ​​​នៃ​រមណីយដ្ឋាន Marina Bay Sands ​ដែល​ដឹក​នាំ​ដោយ​​ ​រដ្ឋមន្ត្រី​​​ក្រសួង​វប្បធម៌ សហគមន៍ និង​យុវជន​សិង្ហបុរី លោក​ស្រី Grace Fu ។

 

​​ស្នាដៃ​​សិល្បៈ របស់​លោក​​សារ៉េត ​គឺ​​លោក​បាន​ធ្វើ​ស្បែក​ជើង​សង្រែក​កៅស៊ូ​​​ចំនួន១៧​ ស៊ក​ចូល​​​​កំណាត់​ឈឺ​ឫស្សី ដែល​មាន​ន័យ​ថា​​​ មនុស្ស​ជា​ច្រើន​បាន​បាត់​បង់ជីវិត​​​កាល​សម័យ​ខ្មែរ​ក្រហម  ពេល​ដែល​​នយោបាយ​កំពុង​មាន​ភាព​ច្របូក​ច្របល់។ ​​​ប្រធាន​កម្មវិធី Prudential Eye Programme លោក Niru Ratnam ​បាន​ហៅ​ស្នាដៃ​របស់​ លោក​ សារ៉េត ថា​​​មាន​ភាព​ត្លុក​កំប្លែង បែប​កំណាព្យ ​និង​​ជឿជាក់។​​​​​

 

​ស្នាដៃ​របស់​​លោក​​នេះ​ ​មិន​មែន​​ជា​ការ​​រក​នឹក​ស្រមើស្រមៃ​ទេ គឺ​ជា​បទ​ពិសោធន៍​ជីវិត​ ដែល​លោក​ធ្លាប់​រែក​របស់​ទាំង​នេះ ស្ទើរ​រៀង​រាល់​ថ្ងៃ​​ ចាប់​តាំង​ពី​​​​ចាក​ពី​ខេត្ត​បាត់​ដំបង​​នៅ​ក្នុង​ឆ្នាំ ១៩៧៩ និង​រស់​នៅ​ជុំរុំ​​​​ជាយ​ដែន​ថៃ​រយៈ​ពេល ១៣ឆ្នាំ មុន​ផ្លាស់​ទៅ​សៀមរាប។​​​​​

 

លោក​ធ្លាប់​បាន​សិក្សា​សិល្បៈ​នៅ​ជុំរុំ​ជន​ភៀស​ខ្លួន ​​និង​គ្រប់​ស្នាដៃ​សិល្បៈ​​របស់​លោក​​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​​កម្ពុជា​សម័យ​នោះ។ ក្រោយ​មាតុភូមិនិវត្តន៍ លោក និង​យុវជន​ខ្មែរ​ផ្សេង​ទៀត​បាន​បង្កើត​អង្គការ​ហ្វារ​នៅ​ខេត្ត​បាត់ដំបង​វិញ​៕

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Straitstime