កីឡាករ​​អាស៊ី​ណា​ខ្លះ មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ?

  • 2014-10-22 21:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ដឹង​ថា​​ Gareth Bale, Ronaldo និង​កីឡាករ​កំពូល​មួយ​ចំនួន​ទៀត​ ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ថ្លៃ ចុះ​បើ​និយាយ​តែ​ពី​កីឡាករ​ជនជាតិ​អាស៊ី តើ​កីឡាករ​ណា​ខ្លះ ដែល​ថ្លៃ​ជាង​គេ?

 

ខាង​ក្រោម​នេះ​ជា​ការ​ចាត់​ថ្នាក់​របស់​គេហទំព័រ The Richest ​ស្ដី​ពី​បញ្ជី​ឈ្មោះ​កីឡាករ​​អាស៊ី​១០​នាក់​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើ​ទីផ្សារ​ដោះដូរ៖

 

១. Shinji Kagawa ​ ២១,២​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​ជប៉ុន)

 

 

Shinji Kagawa ​ជា​កីឡាករ​អាស៊ី​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​បន្ទាប់​ពី​រូប​គេ​ផ្លាស់​ពី Manchester United ​ទៅ​លេង​នៅ​ Borussia Dortmund ។

 

២. Son Heung Min ១៩,៨​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​កូរ៉េ​ខាង​ត្បូង)

 

 

Son Heung Min ​ជា​កីឡាករ​របស់​ Bayer Leverkusen ​ដែល​ទើប​នឹង​ទិញ​ពី​ Hamburger SV ​ឆ្នាំ​២០១៣​មុន​នេះ​ទេ។

 

៣. Yuto Nagatomo ​១៩,៨​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​ជប៉ុន)

 

 

Yuto Nagatomo ​ជា​ខ្សែ​បម្រើ​ការពារ​របស់​ក្លិប​ Inter Milan ​ដែល​ទិញ​ពី​ Tokyo ​កាល​ពី​ឆ្នាំ​២០១១។

 

៤. Keisuke Honda ១៧​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​ជប៉ុន)

 

 

Honda ​ជា​ខ្សែ​ប្រយុទ្ធ​ថ្មី​របស់​ AC Milan ​ដែល​ទើប​ទិញ​ពី​ CSKA Moscow ​ដើម​រដូវ​កាល​នេះ។

 

៥. Ki Sung-Yong ១១,៥​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​កូរ៉េ​ខាង​ត្បូង)

 

 

Ki Sung-Yong ​ជា​ខ្សែ​បម្រើ​របស់​ក្លិប​ Swansea City ​ប៉ុន្តែត្រូវ​ក្លិប​ Sunderland ​ខ្ចី​ជើង​រដូវ​កាល​នេះ។

 

៦.​ Atsuto Uchida ១០​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​ជប៉ុន)

 

 

Atsuto Uchida ​ជា​ខ្សែ​ការពារ​លេង​នៅ​ក្លិប​ Schalke 04 ​របស់​អាល្លឺម៉ង់។ ខ្សែ​ការពារ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ផ្លាស់​ពី​ Kashima Antlers ​ទៅ​លេង​នៅ​ Schalke 04 ​តាំង​ពី​ឆ្នាំ​២០១០​ មក​ម៉្លេះ។

 

៧. Odil Ahmedov មាន​តម្លៃ​ខ្លួន​៨,៥​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​អ៊ូបេគីស្ថាន)

 

 

Odil Ahmedov ​ជា​ខ្សែ​បម្រើ​របស់​ក្លិប Krasnodar ​របស់​ប្រទេស​រុស្ស៊ី​ដែល​ទើប​នឹង​ផ្លាស់​ពី​ Anzhi Makhachkala ​នៅ​ដើម​រដូវ​កាល​នេះ​ទេ។

 

៨. Shinji Okazaki មាន​តម្លៃ​ខ្លួន​៧,៧​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​ជប៉ុន)

 

 

Shinji Okazaki ​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​ FSV Mainz ។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ជាប់​ឈ្មោះ​ជា​កីឡាករ​ដែល​ស៊ុត​ចូល​ច្រើន​ជាង​គេ​លំដាប់​ថ្នាក់​លេខ​៣​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ជម្រើស​ជាតិ​ជប៉ុន​ដោយ​រក​បាន​៣៩​គ្រាប់​ក្នុង​៧៩​ប្រកួត។

 

៩. Koo Ja-Cheol ​មាន​តម្លៃ​ខ្លួន​៧​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​កូរ៉េ​ខាង​ត្បូង)

 

 

Koo Ja-Cheol ​ជា​ខ្សែ​បម្រើ​របស់​ក្រុម​ Mainz 05 ​ដែល​ទើប​នឹង​ទិញ​ពី​ VFL Wolfsburg ​នៅ​ដើម​រដូវ​កាល​នេះ។

 

១០. Vitali Denisov មាន​តម្លៃ​ខ្លួន​៧​លាន​ដុល្លារ​អាមេរិក​ (ជន​ជាតិ​អ៊ូបេគីស្ថាន)

 

 

Vitali Denisov ​ជា​ខ្សែ​ការពារ​ឆ្វេង​របស់​ក្លិប​ Lokomotiv Moscow ​ដែល​ទើប​នាំ​យក​មក​ពី​ Dnipro Dnipropetrovsk ​នៅ​ឆ្នាំ​២០១៣។

 

ចុច​អាន​កីឡា​បាល់ទាត់​អាស៊ី​ច្រើន​ទៀត

 

ប្រែ​សម្រួល៖ មុន្នី រម្យ​

ប្រភព៖ therichest

អត្ថបទពេញនិយម