​និយាយ​ពី​កម្មវិធី​ Video Call ដ៏​ពេញនិយម​​​ មាន​អ្នក​ចាប់​អារម្មណ៍​ខុសៗ​គ្នា​

  • 2014-10-23 17:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើ​កម្មវិធី Video Call ​កំពុង​​ទទួល​បាន​ការ​ពេញ​និយម និង​មាន​ការ​ប្រើប្រាស់​យ៉ាងសកម្ម។ កម្មវិធី Video Chat អាច​ឲ្យ​គេ​ជជែក​កម្សាន្ត​​ជាមួយ​គ្នា​បាន​គ្រប់​ពេល​វេលា​គ្រប់​ទីកន្លែង​ ជាពិសេស​​អាច​ជជែក​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​​យ៉ាង​ងាយ​ស្រួល។ បច្ចុប្បន្ន​នេះ​មាន​​កម្មវិធី Video Call ជា​ច្រើន​កំពុង​​គេ​ប្រើប្រាស់​។ តើ​កម្មវិធី Video Call ណា​កំពុង​ពេញនិយម​និង​ប្រើប្រាស់​ជាង​គេ។

 

 

កញ្ញា អូន ស៊ី​យ៉ា បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​រូប​បាន​ប្រាប់​ថា កញ្ញា​មាន​កម្មវិធី Video call ៤ ទៅ ៥ នៅ​លើ​ទូរសព្ទ សម្រាប់​ប្រើប្រាស់​ជា​ប្រចាំ។ ចំណោម​នោះ Tango ជា​កម្មវិធី​ដែល​កញ្ញា​ចូលចិត្ត​ប្រើ​ជាង​គេ។

 

ស៊ី​យ៉ា បាន​បញ្ជាក់​ពី​មូលហេតុ​ថា៖ “Tango មាន​ភាព​ងាយស្រួល បើ​ទោះ​បី​ជា​អ៊ីនធឺណិត​ដើរ​យឺត​ក៏​គ្មាន​បញ្ហា​នោះ​ដែរ​ ដែលនេះ​​ជា​មូលហេតុ​ខ្ញុំ​​ចូលចិត្ត​ប្រើ​កម្មវិធី​នេះ​ជាង​គេ”។

 

ខុស​ពី​ស៊ីយ៉ា បុគ្គលិក​បម្រើ​ការ​ផ្នែក​សន្តិសុខ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​លោក កែន សុធា ប្រាប់​ថា លោក​ជ្រើសរើស​កម្មវិធី Skype ជា Video Call សម្រាប់​ការ​ទំនាក់ទំនង​គ្នា។

 

លោក​បាន​ប្រាប់​គុណសម្បត្តិ​ពី​ការ​ប្រើ​កម្មវិធី Skype ថា៖ “ខ្ញូំ​មាន​ប្រពន្ធ​ដែល​កំពុង​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ហើយ​រាល់​ការ​ទំនាក់ទំនង​ប្រើ​តែ​កម្មវិធី Skype ​ព្រោះ​កម្មវិធីនេះ​ទាំង​សំឡេង និង​រូបភាព​គឺ​ច្បាស់​ល្អ​”។

 

ការ​ប្រើ​កម្មវិធី Video Chat ​កំពុង​ទទួល​ការ​​ពេញ​និយម​​​​ ដោយសារ​កម្មវិធី​នេះ​​​​អា​ច​​ឲ្យ​គេ​ជជែក​កម្សាន្ត​ជាមួយ​គ្នា​បានយ៉ាង​ងាយស្រួល ជាពិសេស​អ្នក​ដែល​មាន​មិត្តភ័ក្តិ​ឬ​បង​ប្អូន​រស់នៅ​ឆ្ងាយ​ពី​គ្នា​ អាច​ប្រើ​កម្មវិធី​នេះ​ជជែក​និង​មើល​មុខ​គ្នា​បាន​យ៉ាង​រីករាយ​ផង​ដែរ។

 

កញ្ញា​ម៉ារី ​ឲ្យ​ដឹង​ថា មាន​កម្មវិធី Video Chat ជា​ច្រើន​មាន​គេ​និយម​ប្រើប្រាស់​មាន​ដូចជា Skype​ ,Yahoo messenger ,oovoo ,tango ,google plus ,Fring ,qik។ តែ​សម្រាប់​​កញ្ញា​ OovOO ​ជា​ជម្រើស​ទី​មួយ​ទាំង​សំឡេង​និង​រូបភាព​មិនទាស់​ចិត្ត​ទេ​។

 

ចុះ​មិត្ត​យុវវ័យ​ចូលចិត្ត​ប្រើ​កម្មវិធី Video Call ជាង​គេ?

 

អាន​អត្ថបទ៖ ជន​អនាមិក​លួច​ជ្រៀត​ចូល​ Facebook កាន់​តែ​ក្តៅ​គគុក​ផ្អើល​អ្នក​កម្សាន្ត​តៗ​គ្នា

អាន​អត្ថបទ៖ កំពូល​ស្មាតហ្វូន​ទាំង ៤ គីឡូ​ធ្ងន់​ហ៊ាន​តតាំង iPhone 6/6Plus

អាន​អត្ថបទ៖​ ចំណាយ​ពេល​បន្តិច​ស្វែង​យល់​​ពី​ក្តារ​ចុច​ខ្មែរ​លើ iOS 8

អាន​អត្ថបទ៖ ម៉ូតូ​ប្លែកៗ​​ច្រើន​ម៉ូដ​ច្រើន​ម៉ាក​​ តែ​មាន​ការ​ហៅ​ខុសៗ​គ្នា​

 

អត្ថបទ៖ ដារ៉ា​ឆានី

អត្ថបទថ្មី