ប្រទះឃើញតារាសិចស៊ីថ្មី ដេននី បណ្ដើរបុរសវ័យក្មេងទៅកាន់រោងកុន
- 2016-02-12 20:22:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទះឃើញតារាសិចស៊ីថ្មី ដេននី បណ្ដើរបុរសវ័យក្មេងទៅកាន់រោងកុន
ចន្លោះមិនឃើញ
ដេននី ក្វាន់ ដែលល្បីថាសិចស៊ីកប់ៗនោះ តែពេលបង្ហាញខ្លួននៅរោងកុន TK នៅទួលគោកកាលពីយប់ថ្ងៃពុធ បែរជានាងស្លៀកពាក់បែបនារីសុភាពវិញម្ដង។
បើតាមរូបភាពដែលលោក យិន ភារុណ អ្នកថតរូបអាជីពរបស់ Sabay តាមថតបាននោះ បានបង្ហាញថា ដេននី ក្វាន់ ទៅទីនោះ និងបានបណ្ដើរបុរសវ័យក្មេងស្រស់សង្ហាម្នាក់ដែលគេស្គាល់ថា ជាប្អូនប្រុសបង្កើតនាង។
បើទោះជាតារាស្រីមានដើមកំណើតនៅខេត្តព្រះវិហាររូបនោះ បង្ហាញខ្លួននៅពេលយប់ ក៏នៅតែទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើនដែលនៅរោងកុន Legend នោះស្រាប់។ ក្នុងពេលនោះតារាទើបទទួលបានតំណែងតួឯកលើកដំបូង បានពាក់អាវដៃតូច វាលក្លៀកពណ៌ផ្កាឈូក និងសំពត់វែងពណ៌ដូចគ្នា តែឆែកខាងមុខ រួមជាមួយស្បែកជើងកែងចោត៕
ចង់ដឹងថា ដេននី ទៅមើលកុនស្លៀកពាក់សុភាពប៉ុណ្ណា ទស្សនារូបភាពខាងក្រោមនេះ៖
អត្ថបទ៖ទ្រី រ៉ាវី