​វិទិនី ​សប្បាយ​ចិត្ត​មាន​ឈ្មោះ​ក្នុង​កម្មវិធី​អត្តពលិក​​ឆ្នើម​ប្រចាំ​ឆ្នាំ

  • 2016-02-07 15:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហែម​ថុន ​វិទិនី ​កីឡា​ការិនី​ហែល​ទឹក​ឆ្នើម​របស់​កម្ពុជា ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​ខាង​​គណៈកម្មាធិការ​​​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បង្កើត​កម្មវិធី​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​នេះ។

 

 

ហែមថុន ​វិទិនី ​ដែល​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ ​បាន​បង្ហាញ​វត្តមាន​ក្នុង​ថ្ងៃ​ប្រកាស​កម្មវិធី​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​នេះ ហើយ​រូប​នាង​ក៏​មាន​ឈ្មោះ​ជា​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់​កីឡាករ​មាន​ប្រជាប្រិយភាព​ជាង​គេ​ផង​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទៀត​នោះ កញ្ញា​​ស្ថិត​នៅ​ក្នុង​បេក្ខភាព​ដណ្តើម​ពាន​រង្វាន់​អត្តពលិក​ប្រជា​ប្រិយ​​បំផុត​ដែល​ក្នុង​នោះ​មាន​ទាំង​សង្សារ​របស់​នាង​គឺ​តារា​បាល់ទាត់​ឆ្នើម ចាន់​ វឌ្ឍនាកា កី​ត្រូវ​ប្រជែង​ជា​មួយ​នាង​ដែរ។

 

 

ទន្ទឹម​នឹង​មាន​ឈ្មោះ​នេះ​ដែរ វិទិនី ​បាន​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​កម្មវិធី​នេះ​។ ខ្ញុំ​ធ្លាប់​តែ​ឃើញ​កម្មវិធី​អាណាចក្រ​តារា​អី ដែល​បង្កើត​ឡើង​ដើម្បី​តារា។ តែ​ពេល​នេះ ​ខាង​កីឡា​យើង​មាន​កម្មវិធី​អីចឹង​ដែរ”។

 

 

ចង់​ដឹង​ វិទិនី ​និយាយ​អ្វី​បន្ថែម សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

 

អត្ថបទ៖ មុន្នី រម្យ