លេខ​និង​ពណ៌​​​​នាំ​សំណាង ក្នុង​ប្រពៃណី​​​ចិន សម្រាប់​ឆ្នាំ​នីមួយ​ៗ

  • 2016-02-06 13:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេខ​និង​ពណ៌​ ជា​ផ្នែក​សំខាន់​មួយ​ក្នុង​វប្បធម៌​របស់​ប្រទេស​ចិន ដែល​​​​នាំ​មក​នូវ​​​សំណាង​​​និង​​តែង​ត្រូវ​បាន​​ប្រើ​ប្រាស់​ក្នុង​​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​របស់​ជន​​ជាតិ​​ចិន ជា​ពិសេស​សម្រាប់​ថ្ងៃ​ពិសេស​ៗ និង​ជា​ពណ៌​​​។ គេហទំព័រ​មួយ​​របស់​ចិន Chinahighlights បាន​បង្ហាញ​ពី​​លេខ​និង​ពណ៌​នាំ​សំណាង​ក្នុង​​​ជំនឿ​ជនជាតិ​​ចិន​ដូច​ខាង​​ក្រោម៖

នៅ​​​ក្នុង​វប្បធម៌​​​ចិន​ លេខ​​​ច្បាស់​ គឺ​​​ជន​ជាតិ​​ចិន​ចាត់​ទុក​ជា​លេខ​​នាំ​សំណាង ក៏​ព្រោះ​តែ​ការ​ប្រកប​សូរ​សំឡេង​​នៃ​​​លេខ​នោះ​ ស្រដៀង​ទៅ​នឹង​ ន័យ​សំណាង​។ លេខ​នាំ​សំណាង​​គឺ​មាន​សារៈសំខាន់​​បំផុត​ក្នុង​ប្រទេស​ចិន។ ប្រជាជន​ចិន​ ជ្រើស​រើស​យក​លេខ​នាំ​សំណាង​ ជា​លេខ​​អាសយដ្ឋាន​ផ្ទះ លេខ​ទូរសព្ទ​ លេខ​អាសយដ្ឋាន​​​អាជីវកម្ម​ ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​​ និង​ថ្ងៃ​ប្រារព្ធ​កម្មវិធី​​ពិសេស​ៗ​។

 

លេខ​​ ៨ បង្ហាញ​​ពី​ភាព​រុងរឿង ទ្រព្យ​សម្បត្តិ​ ភាព​ជោគ​ជ័យ ឬ ឋានៈ​​​

លេខ​ ៨ គឺ​​មាន​សូរ​ស្រដៀង​​ទៅ​នឹង​ពាក្យ "Fa” ក្នុង​ភាសា​ចិន​​កាតាំង​។ ពាក្យ​ "Fa” គឺ​មាន​ន័យ​ថា ភាព​រុង​រឿង​ ទ្រព្យ​សម្បត្តិ ភាព​ជោគ​ជ័យ ឬ​ឋានៈ​កិត្តិយស។ ឧទាហរណ៍​ជាក់​ស្ដែង​​​មួយ​អំពី​ប្រទេស​ចិន គឺ​ គេ​ជ្រើស​រើស​​ការ​ប្រារព្ធ​បើក​​ពិធី​​កីឡា​អូឡាំពិក​​នា​ក្រុង​ប៉េកាំង ​​ថ្ងៃ​​ទី ៨ ខែ​៨ ឆ្នាំ​២០០៨ ​​នា​ម៉ោង​ ៨:០៨​​នាទី​ល្ងាច។

 

លេខ​គូ ជា​លេខ​ពេញ​និយម​ជាង​លេខ​សេស​​

ជនជាតិ​ចិន​ ជឿ​ថា​​​លេខ​គូ​ ជា​លេខ​តំណាង​ភាព​ចុះ​សម្រុង និង​​តុល្យភាព។ ដូច​នេះ​ ប្រជាជន​ចិន​និយម​យក​លេខ​គូ។ ចំពោះ លេខ​ ២​ គឺ​តំណាង​ឲ្យ ភាព​សុខសាន្ត​ និង​លេខ​ ៦​ តំណាង​​​ឲ្យ​ភាព​ជោគ​ជ័យ។ ដោយ​ឡែក​ចំពោះ​ លេខ​ ៩​ មាន​សំឡេង​ស្រដៀង​​​ពាក្យ​ អចិន្ត្រៃយ៍។

លេខ​នាំ​សំណាង​ក្នុង​ អាជីវកម្ម​​​

លេខ​នាំ​សំណាង​គឺ​ មាន​សារៈសំខាន់​បំផុត​​ក្នុង​ប្រទេស​ចិន ជា​ពិសេស​ នៅ​ទី​ក្រុង​ហុងកុង។ នៅ​ក្នុង​​ទី​ក្រុង​តំបន់​ ឧស្សាហកម្ម​និង​អាជីវកម្ម​នោះ តែង​មាន​ការ​ប្រកួត​ប្រជែង​​អាជីវកម្ម​ ដូច​នេះ លេខ​នាំ​សំណាង​​​គឺ​ជា​​ភាព​គួប​ផ្សំ​មួយ​ដែរ។ លេខ​នាំ​សំណាង​ត្រូវ​គេ​រើស​យក​សម្រាប់​​តំណាង​ឲ្យ​ថ្ងៃ បើក​សម្ពោធ​​​ហាង​ឬ​ថ្ងៃ​ចុះ​ហត្ថលេខា​ព្រមព្រៀង​ជា​ដើម។ ប្រសិន​បើ​ថ្ងៃ​​ ចំ​ថ្ងៃ​ទី​ មាន​លេខ​៨ គឺ​​ជន​ជាតិ​ចិន​ជឿ​ថា​ជា​ថ្ងៃ​សំណាង។ ចំណែក​ថ្ងៃ​ ដែល​មាន​លេខ​ ៩ គឺ​​នាំ​ឲ្យ​អាជីវកម្ម​នឹង​គង់វង្ស​យូរ​អង្វែង ថ្ងៃ​មាន​លេខ ៦ គឺ​អាជីវកម្ម​​នឹង​ជោគ​ជ័យ។

ពណ៌​លឿង ក្រហម និង​ពណ៌​បៃតង គឺ​ជា​ពណ៌​សំណាង​

**ពណ៌​លឿង​​ជា​ពណ៌​​តំណាង​ឲ្យ​សែស្រឡាយ​រាជវង្ស និង​អំណាច​​

អធិរាជ​ដំបូង​នៃ​ប្រទេស​ចិន គឺ​ត្រូវ​បាន​​​គេ​ឲ្យ​ឈ្មោះ​ថា​ ជា​អធិរាជ​លឿង។ ក្នុង​ប្រទេស​ចិន​​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទឹក​​ដី​លឿង និង​​ប្រជាជន​​​ដែល​មាន​ស្បែក​លឿង។ ​​​​​នៅ​ក្នុង​សម័យ​ខ្សែ​រាជ​វង្ស​ចិន ពណ៌​លឿង​​ ត្រូវ​គេ​ប្រើ សម្រាប់​​ពណ៌​សំលៀក​បំពាក់​ស្ដេច និង​​ការ​លំអ​ពណ៌​​​​ព្រះរាជ​វាំង។ ទង់​ជាតិ​ប្រទេស​ចិន រាជវាំង និង​និមិត្ត​សញ្ញា​របស់​ប្រទេស​ចិន ក៏​​គេ​ឃើញ​មាន​លំអ​ដោយ​ពណ៌​លឿង​ផង​ដែរ។ ដូច​នេះ​ប្រជាជន​ជឿ​ថា ​ពណ៌​លឿង​គឺ​តំណាង​ឲ្យ​​ អំណាច​ និង​ ពណ៌​នាំ​សំណាង។

 

**ពណ៌​ក្រហម​ ជា​ពណ៌​តំណាង​ឲ្យ​ពណ៌​​ជាតិ​របស់​​​​ប្រទេស​ចិន និង​តំណាង​​ឲ្យ សុភមង្គល ភាព​ស្រស់​ស្អាត ភាព​ជោគ​ជ័យ និង សំណាង​ល្អ

ពណ៌​ក្រហម​​ តែង​​មាន​វត្ត​មាន​ច្រើន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​​ចិន។ ពណ៌​​ក្រហម​លើ គោម​ត្រូវ​ប្រើ​​លំអ​ នៅ​តាម​ស្ថាប័ន​អាជីវកម្ម​និង​ តាម​គេហដ្ឋាន។ អក្សរ​​​សិរីសួស្ដី "Xi” (សុភមង្គល) ពណ៌​ក្រហម​ត្រូវ​​គេ​ប្រើ​បិទ​​នៅ​តាម​ទ្វារ​ ឬ​ របង​ផ្ទះ។ ជន​ជាតិ​តែង​ប្រើ​ពណ៌​ក្រហម ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍ ពិធី​បុណ្យ​​​ និង​ព្រឹត្តិការណ៍​សំខាន់។ ចំណែក​អាំងប៉ាវ​ ដែល​​​​​​ជា​អំណោយ​​សំខាន់​ក្នុង​ថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ក៏​ត្រូវ​ប្រើ​ពណ៌​ក្រហម​ផង​ដែរ។

 

**ពណ៌​បៃតង​តំណាង​ឲ្យ លុយ​កាក់

អគារ​គ្រឹះ​ស្ថាន​នានា ធនាគារ​ និង​ភោជនីយដ្ឋាន ភាគ​ច្រើន​ជន​ជាតិ​ចិន តែង​​លាប​ពណ៌​ បៃតង និង​ ពណ៌​ក្រហម។

 

ដឹង​ពី​​​ពណ៌​​នាំ​សំណាង​ នៃ​ឆ្នាំ​រាសី​​​ក្នុង​ឆ្នាំ​២០១៦ ​​​​

តាម​ក្បួន​​​តម្រា​ហោរាសាស្ត្រ​ចិន ​មនុស្ស​គ្រប់​​​គ្នា​​តែង​មាន​​ឆ្នាំ​រាសី និង​ទាក់​ទង​និង​ពណ៌​សំណាង​របស់​ពួក​គេ។ ពណ៌​​នាំ​សំណាង​គឺ​តែង​ផ្លាស់​​ប្ដូរ​រាល់​ឆ្នាំ សម្រាប់​ឆ្នាំ​២០១៦​នេះ គេហទំព័រ​ចិន Chinahighlights បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

 

ឆ្នាំ​ជូត កើត​ក្នុង​​ឆ្នាំ៖ … ១៩១២ ១៩២៤ ១៩៣៦ ១៩៤៨ ១៩៦០ ១៩៧២​ ១៩៩៦ ២០០៨ ២០២០... ពណ៌​នាំ​សំណាង៖ ពណ៌​ខៀវ​ និង​ពណ៌​បៃតង

 

​​ឆ្នាំ​ឆ្លូវ កើត​ក្នុង​​ឆ្នាំ៖ … ១៩១៣ ១៩២៥ ១៩៣៧ ១៩៤៩ ១៩៦១ ១៩៧៣ ១៩៨៥ ១៩៩៧ ២០០៩ ២០២១... ពណ៌​នាំ​សំណាង៖ ពណ៌​លឿង និង ពណ៌​បៃតង

​ឆ្នាំ​ខាល

កើត​ក្នុង​​ឆ្នាំ៖... ១៩១៤ ១៩២៦ ១៩៣៨ ១៩៥០ ១៩៦២ ១៩៧៤ ១៩៨៦ ១៩៩៨ ២០១០ ២០២២... ពណ៌​នាំ​សំណាង៖ ពណ៌​​ខៀវ និង​ពណ៌​ប្រផេះ

 

ឆ្នាំ​ថោះ កើត​ក្នុង​​ឆ្នាំ៖... ១៩១៥ ១៩២៧ ១៩៣៩ ១៩៥១ ១៩៦៣ ១៩៧៥ ១៩៨៧ ១៩៩៩ ២០១១ ២០២៣... ពណ៌​នាំ​សំណាង៖ ពណ៌​ក្រហម និង​ ពណ៌​ផ្កាឈូក

ឆ្នាំ​រោង កើត​ក្នុង​​ឆ្នាំ៖... ១៩១៦ ១៩២៨ ១៩៤០ ១៩៥២ ១៩៦៤ ១៩៧៦ ១៩៨៨ ២០០០ ២០១២ ២០២៤... ពណ៌​នាំ​សំណាង៖ ពណ៌​ប្រផេះ​លាយ​ស និង​ពណ៌​ប្រាក់

 

ឆ្នាំ​ម្សាញ់ កើត​ក្នុង​​ឆ្នាំ៖... ១៩១៧ ១៩២៩ ១៩៤១ ១៩៥៣ ១៩៦៥ ១៩៧៧ ១៩៨៩ ២០០១ ២០១៣ ២០២៥... ពណ៌​នាំ​សំណាង៖ ពណ៌​លឿង និង​ពណ៌​ខ្មៅ

ឆ្នាំ​មមី កើត​ក្នុង​​ឆ្នាំ៖... ១៩១៨ ១៩៣០ ១៩៤២ ១៩៥៤ ១៩៦៦ ១៩៧៨ ១៩៩០ ២០០២ ២០១៤ ២០២៦... ពណ៌​នាំ​សំណាង៖ ពណ៌​លឿង និង​ពណ៌​បៃតង

 

ឆ្នាំ​មមែ

កើត​ក្នុង​​ឆ្នាំ៖... ១៩១៩ ១៩៣១ ១៩៤៣ ១៩៥៥ ១៩៦៧ ១៩៧៩ ១៩៩១ ២០០៣ ២០១៥ ២០២៧... ពណ៌​នាំ​សំណាង៖ ពណ៌​ក្រហម និង​ ពណ៌​ស្វាយ

 

ឆ្នាំ​វក កើត​ក្នុង​​ឆ្នាំ៖... ១៩២០ ១៩៣២ ១៩៤៤ ១៩៥៦ ១៩៦៨ ១៩៨០ ១៩៩២ ២០០៤ ២០១៦ ២០២៨... ពណ៌​នាំ​សំណាង៖ ពណ៌​មាស និង​ពណ៌​ខៀវ

 

ឆ្នាំ​រកា ​កើត​ក្នុង​​ឆ្នាំ៖... ១៩២១ ១៩៣៣ ១៩៤៥ ១៩៥៧ ១៩៦៩ ១៩៨១ ១៩៩៣ ២០០៥ ២០១៧ ២០២៩... ពណ៌​នាំ​សំណាង៖ ពណ៌​ត្នោត និង​ពណ៌​លឿង

ឆ្នាំ​ចរ កើត​ក្នុង​​ឆ្នាំ៖... ១៩២២ ១៩៣៤ ១៩៤៦ ១៩៥៨ ១៩៧០ ១៩៨២ ១៩៩៤ ២០០៦ ២០១៨ ២០៣០... ពណ៌​នាំ​សំណាង៖ ពណ៌​បៃតង និង​ពណ៌​ស្វាយ

ឆ្នាំ​កុរ កើត​ក្នុង​​ឆ្នាំ៖... ១៩២៣ ១៩៣៥ ១៩៤៧ ១៩៥៩ ១៩៧១ ១៩៨៣ ១៩៩៥ ២០០៧ ២០១៩ ២០៣១... ពណ៌​នាំ​សំណាង៖ ពណ៌​ប្រផេះ​ និង​ពណ៌​ត្នោត

 

តាម​ប្រភព​ពី​ Chinahighlights គេ​អាច​ប្រើ​ប្រាស់​ពណ៌​សំណាង​នេះ សម្រាប់​​​ការ​តុប​តែង​ផ្ទះ និង​រើស​យក​​ជា​ពណ៌​នៃ​របស់​របរ​ប្រើ​ប្រាស់​មួយ​ចំនួន​ដូច​ជា គ្រឿង​អលង្ការ ខ្សែ​ក្រវាត់ កន្សែង កាបូប​លុយ ។ល។ សម្រាប់​ជា​ពណ៌​នាំ​សំណាង​​ក្នុង​ឆ្នាំ​២០១៦​៕

 

ចុចអាន៖ អំណោយ​​ល្អនិង​មិន​ល្អ សម្រាប់​ជូន​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន

 

ប្រែ​សម្រួល៖ មាន​ រតនា ប្រភព៖ chinahighlights

អត្ថបទថ្មី