Ronaldinho៖ ខ្ញុំ​នឹង​គាំទ្រ​ប្រសិន​ Neymar ចង់​ទៅ​ Real Madrid

  • 2016-02-06 18:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់ទាត់​​​​ប្រេស៊ីល​ Ronaldinho បាន​និយាយ​ថា លោក​មិន​ចង់​ឃើញ​ Neymar ចាកចេញ​ពី​ក្រុម Barcelona ទៅ​កាន់ Real Madridនោះ​ទេ ប៉ុន្តែ​​ប្រសិន​បើ​កីឡា​វ័យ​២៤​ឆ្នាំ​នេះ​​ចង់​ចេញ​ លោក​ជូន​ពរ​ឲ្យ​មាន​ជោគជ័យ។

 

 

Ronaldinho ដែល​លេង​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​៥​ឆ្នាំ​ពី​២០០៣​ដល់​២០០៨ ​ជួយ​ឲ្យ​ឈ្នះ​ពាន La Liga ២ដង និង​Champions League ម្ដង​បាន​លើកឡើង​បន្ត​ថា លោក​​មិន​ដែល​ប្រាថ្នា​ឲ្យ​មិត្ត​រួម​ជាតិ Neymar ទៅកាន់​​ក្រុម​​​គូ​ប្រជែង Real Madridទេ ប្រសិន​បើ​គេ​ចង់។

 

"Neymar ទៅកាន់​ Madrid? ខ្ញុំ​ចង់​ឲ្យ​គាត់​សប្បាយ។ គេ​គឺ​ជា​មិត្ត​ម្នាក់។ ខ្ញុំ​នឹង​ពេញ​ចិត្ត​គាត់​ក្នុង​ការ​បន្ត​នៅ Barcelona និង​បង្កើត​ប្រវត្តិសាស្ត្រ ប៉ុន្តែ​​ខ្ញុំ​មិន​អាច​ផ្ដល់​ដំបូន្មាន​​ទៅ​កាន់​រូប​គេ​​ថា​គួរ​នៅ​ឬ​ក៏​​ទៅ​នោះ​ទេ។ ​គេ​គួរ​តែ​ជ្រើសរើស​ផ្លូវ​តាម​ចិត្ត​របស់​គេ"។ Ronaldinho ប្រាប់ Cadena Ser ។

 

កន្លង​ទៅ​ មុន​ថ្ងៃ​ប្រកាស​ពាន​កីឡាករ​បាល់ទាត់​​ឆ្នើម FIFA Ballon d’Or 2015 ក៏​មាន​ធ្លាយ​ដំណឹង​ថា Neymar លួច​ពិភាក្សា​ជាមួយ​​ Real Madrid អំឡុង​ពេល​ដែល​រូបគេ​នៅ​​ប្រទេស​ស្វីស​ផងដែរ៕

 

 

ចុចអាន៖ធ្លាយ​រឿង​ Neymar លួច​ពិភាក្សា​ជាមួយ​​ Real Madrid មុន​ពិធី​ Ballon d’Or

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ goal