ព្រឹក​នេះ អាកាសធាតុ​ចាប់​ផ្ដើម​ចុះ​​ត្រជាក់​រង្វង់ ១៥-១៧ អង្សាសេ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន

  • 2016-02-07 18:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​មណ្ឌល​គីរី រតនគីរី ព្រះវិហារ ឧត្តមានជ័ គឺ​សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​រហូត​ដល់​ ១៥-១៧ គឺ​នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​ ១៥-១៧ អង្សាសេ។ ចំពោះ​ខេត្ត​ស្ទឹង​ត្រែង បាត់​ដំបង និង​ខេត្តសៀមរាប សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​នៅ​ក្នុង​រង្វង់​ពី ១៧-១៧ អង្សា​សេ គិត​ចាប់​ពី​ថ្ងៃ​ទី ០៧-០៩ ខែ​កុម្ភៈ​ឆ្នាំ ២០១៦។

 

លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​ និង ឧត្តុនិយម​ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី ០៩ កុម្ភៈ​ អាកាស​ធាតុ​ចុះ​ត្រជាក់ ហើយ​ជាពិសេស​នៅ​តំបន់​ភ្នំ ហើយ​ លោក​ ចាន់​ យុត្ថា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុខភាព ពិសេស​ចំពោះ​មនុស្ស​ចាស់​ និង កុមារ៕

 

រូបថត៖ ទូរសព្ទ