ក្មេង​ស្រី​​ល្បី​ស្អាត​បំផុត​​លើ​លោក​ចុះ​កុងត្រា​​ក្លាយ​ជា​តារា​ម៉ូដែល​អាជីព

  • 2016-02-09 17:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី Kristina Pimenova ដែល​តែង​តែ​ត្រូវ​គេ​ហៅ​ថា​ "ក្មេង​ស្រី​ស្អាត​បំផុត" ទើប​តែ​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន LA Model ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​តារា​បង្ហាញ​ម៉ូដ​ដ៏​ធំ​មួយ​របស់​អាមេរិក។

 
Kristina Pimenova កើត​ឆ្នាំ ២០០៥ ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​រុស្សី​​គឺ​ជា​តារា​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​កូន​ក្មេង​ម្នាក់​​ដែល​មាន​ឈ្មោះ​ល្បី​នៅ​លើ​ពិភពលោក។ ក្មេង​ស្រី​អាយុ ១០​រូប​នេះ​​ធ្លាប់​ត្រូវ​បាន​ទស្សនាវដ្ដី​មួយ​ជ្រើស​រើស​ជា​ក្មេង​ស្រី​ដែល​មាន​សម្រស់​ស្អាត​ជាង​គេ​លើ​ពិភពលោក។

 

 
មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់​ស្អាត​នោះ​ទេ Kristina ក៏​មាន​ឈ្មោះ​ល្បី​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ផង​ដែរ​ដោយ​គណនី Instagram របស់​នាង​មាន​អ្នក​គាំទ្រ​ចំនួន ១.២​លាន​នាក់ និង ៤​លាន​នាក់​សម្រាប់​ទំព័រ Facebook របស់​នាង។

 

Kristina ចាប់​ផ្ដើម​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​របស់​ខ្លួន​នៅ​ពេល​មាន​អាយុ ៣ ឆ្នាំ និង​ធ្លាប់​ថត​ផ្សាយ​ពាណិជ្ជកម្ម​​ឲ្យ​ម៉ាក​សំលៀកបំពាក់​ល្បី​​ៗ​ជា​ច្រើន​ដូច​ជា Armani, Roberto Cavalli និង Dsquared2 ជា​ដើម៕

 

 

ចុចអានស្រី​ស្អាត​បោះ​បង់​ឱកាស​ក្លាយ​ជា​បវរកញ្ញាអាមេរិក ​ដើម្បី​កែ​​ភេទ​ជា​ប្រុស​វិញ

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖metro

អត្ថបទពេញនិយម