The Hashi ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន​ដ៏​ល្បី​នៅ​ក្រុង​សៀមរាប ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​មាន​ មុខ​ម្ហូប​ច្រើន​ជាង​មុន​

  • 2016-02-09 17:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ពី​គ្រប់​ជនជាតិ​ និង​ជា​ពិសេស​ពី​ភ្ញៀវ​ទេសចរ​បរទេស​ និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អតិថិជន​ ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន The Hashi នឹង​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​ដែល​ធំ​ទូលាយ​ជាង​មុន​ស្ថិត​នៅ​លើ​ផ្លូវ​វត្ត​បូរណ៌ ជាប់​នឹង​ហាង​កាហ្វេ Gloria Jean’s Coffees-Siem Reap ហើយ​នឹង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ នេះ។

 

 

ក្រៅពី​បរិយាកាស​ធំ​ទូលាយ​ប្រកប​ដោយ​ផាសុកភាព​ ការ​​រចនា​តុបតែង​លំអ​ស្រស់​ស្អាត​ និង​​ ទំនើប​ជាង​​មុន​ ​The Hashi ក៏​នឹង​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ជម្រើស​មុខ​ម្ហូប​ច្រើន​សម្បូរ​បែប​ជាង​​មុន។​កាន់​តែ​ពិសេស​ទៀត​នោះ​ ហាង​បាន​បំពាក់​​ឧបករណ៍​ចម្អិន​អាហារ​ជា​ច្រើន​គ្រឿង​​តាម​បែប​​ជប៉ុន​ពិត​ៗ​គឺ​​ទេប៉ាន់យ៉ាគី​​​“Teppanyaki” ដែល​ជា​សិល្បៈ​នៃ​ការ​ចម្អិន​ម្ហូប​ដ៏​​រស់​រវើក​នៃ​ប្រពៃណី​ជនជាតិ​ជប៉ុន។

 

ក្នុង​ឱកាស​ប្តូរ​ទីតាំង​ថ្មី​នេះ​ ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន The Hashi  ក៏បាន​ផ្តល់​ជូន​ ប័ណ្ណ​បញ្ចុះ​តម្លៃ​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​​​រហូត​ដល់​៣០%​​ ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ហាង​របស់​ខ្លួន។​ អតិថិជន​ទាំងអស់​អាច​ទទួល​យក​​ប័ណ្ណ​បញ្ចុះ​តម្លៃ​នៅ​ទីតាំង​ចាស់​​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី១១​ ខែ​កុម្ភៈ​នេះ។

 

 

The Hashi គឺ​ជា​ភោជនីយដ្ឋាន​បែប​ជប៉ុន​ពិតៗ​។ រាល់​មុខ​ម្ហូប និង​ការ​ចម្អិន​ត្រូវ​បាន​រៀបចំ​​ និង​សម្រិត​សម្រាំង​យ៉ាង​ផ្ចិតផ្ចង់​ពី​មេ​ចុងភៅ​ដែល​មាន​បទពិសោធន៍​ខ្ពស់​ជាច្រើន​ឆ្នាំ​។​

 

សម្រាប់​ព័ត៌មាន​​បន្ថែម​ លោក​អ្នក​​អាច​ចូល​ទៅ​កាន់​វិបសាយ​របស់​ភោជនីយដ្ឋាន​ www.thehashi.com​​​ ឬ​ Facebook​ Page: The Hashi ឬ​ទាក់​ទង​ទូរសព្ទលេខ 063​​ 969​ 007 ៕

 

 

អត្ថបទ៖ ពាណិជ្ជកម្ម​

អត្ថបទពេញនិយម