Kris បង្អួត​រូប​ថត​ជាមួយ Vin Diesel ខណៈ​​សម្ដែង​រឿង "xXx3”

  • 2016-02-09 19:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​​ជា​​បណ្ដាញ​ព័ត៌មាន​ទើប​តែ​ប្រកាស​ថា Wu Yi Fan (អតីត​សមាជិក​ក្រុម​ចម្រៀង EXO) នឹង​ចូល​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដរឿង​ "xXx3” តែ​មួយ​ថ្ងៃ​មុន​សោះ តែ​តារា​សម្ដែង​អាយុ២៥ ឆ្នាំ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​មិត្ត​រួម​ការងារ​របស់​ខ្លួន​ដូច​ធ្លាប់​ស្គាល់​ពី​មុន​មក។

 

 

កាល​ពី​ថ្ងៃ​ទី ៨​ខែ​កុម្ភៈ​ម្សិលមិញ​នេះ តារា​ចម្រៀង​ និង​សម្ដែង​របស់​ចិន Wu Yifan បាន​បង្ហោះ​រូប​មួយ​សន្លឹក​​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ដែល​នៅ​ក្នុង​នោះ​មាន​រូប​លោក​និង​តារា​សម្ដែង​អាមេរិក Vin Diesel អង្គុយ​ជិត​គ្នា។ បើ​ទោះ​បី​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង EXO ទើប​តែ​បាន​ជួប​គ្នា ​នឹង​តារា​សម្ដែង​ហូលីវូដ​ក៏​ដោយ​តែ​អ្នក​មើល​ទៅ​គឺ​មាន​ភាព​ស្និទ្ធស្នាល​ដូច​ធ្លាប់​ស្គាល់​គ្នា​​ពី​មុន​មក។

 

សារ​ព័ត៌មាន​បាន​រាយការណ៍​ថា ​តារា​ចម្រៀង ​និង​សម្ដែង​អាយុ ២៥ ឆ្នាំ​នឹង​មាន​មុខ​ក្នុង​ភាពយន្ត "xXx” វគ្គ​៣​ដែល​មាន​ចំណង​ជើង​ថា "The Return of Xander Cage”។ ក្រៅ​ពី Kris ក៏​មាន​តារា​សម្ដែង​ជា​ច្រើន​ទៀត​ចូល​រួម​ក្នុង​ភាពយន្ត​នេះ​ផង​ដែរ ដោយ​ក្នុង​នោះ​រួម​មាន Vin Diesel, Nina Dobrev, Samuel L. Jackson, Ruby Rose, Jet Li, និងTony Jaa។ "xXx3” នឹង​ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ ២០១៧៕

 

 

ចុចអាន៖កុំកុំ ត្រចៀកកាំ ​និង​ ចៀវៃ បង្ហាញ​សមត្ថភាព​ពិសេស​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop