អីយ៉ា! LG G5 លេង​ប្រើ​បច្ចេកវិទ្យា​អេក្រង់​ថ្មី​ខុស​ពី smartphone ដទៃ

  • 2016-02-10 22:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

G5 ​អាវុធ​ស៊េរី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន LG ប្រចាំ​ឆ្នាំ​២០១៦ បាន​ធ្លាយចេញ​​​បច្ចេកវិទ្យា​ថ្មី​លើ​អេក្រង់ មុន​ការ​ប្រកាស​ផ្លូវ​ការ​នៅ​ចុង​ខែ​នេះ។

 

ក្រុមហ៊ុន LG ទើប​តែ​ប្រកាស​ពី​មុខ​ងារ​ថ្មី គឺ​ G5 នឹង​មាន​អេក្រង់​ភ្លឺ​រហូត ពោល​គឺ "មិន​រលត់ (sleep) ដូច​ smartphone ដទៃ​ទៀត​ឡើយ"។ អេក្រង់​នឹង​ភ្លឺ ហើយ​បង្ហាញ​តែ​ព័ត៌មាន​ពី​ម៉ោង ប្រតិទិន និង notification ​ក្នុង​លក្ខណៈ​ស-ខ្មៅ​តែ​ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា LG អាច​នឹង​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា​អេក្រង់​ថ្មី​លើ G5 តែ LG មិន​ទាន់​បញ្ជាក់។

 

 

G5 ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រើ​អេក្រង់​ប្រភេទ OLED ដោយ​សារ​វា​អាច​សន្សំ​ថាមពល​ថ្ម ពេល​អេក្រង់​ភ្លឺ​បែប​នេះ ខណៈ​ដែល G4 ដែល​ប្រើ​អេក្រង់​ប្រភេទ LCD ស៊ី​ថ្ម​យ៉ាង​ច្រើន។

 

G5 នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​នេះ ក្នុង​សន្និបាត​ទូរសព្ទ​ពិភពលោក (Mobile World Congress) នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ៕

 

 

ដោយ៖ សុផាត ប្រភព៖ The Verge