បឹង​កេត​នឹង​ធ្វើ Football Clinic ​៥​ខេត្ត​ ដោយ​ចេញ​ដំណើរ​នៅ​ព្រឹក​នេះ

  • 2016-02-11 16:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​ពេល​រដូវកាល​២០១៦​ចាប់​ផ្ដើម​ ក្លឹប​បឹង​កេត​អង្គរ​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្ដា​ខេត្ត​មួយ​ចំនួន​ដើម្បី​រៀប​ចំ​ទិ​វា​បាល់ទាត់​ (Football Clinic)​ ចែក​រំលែក​និង​បង្ហាញ​របៀប​លេង​បាល់ទាត់​ត្រឹម​ត្រូវ​ដល់​ក្មេង​ៗ​ដែល​ស្រលាញ់​កីឡា​បាល់ទាត់ ​និង​មាន​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​នៅ​ខេត្ត​ទាំង​នោះ​ផង​ដែរ​។

 

 

ខាង​ក្រោម​នេះ​ជា​កម្មវិធី​លម្អិត​របស់​ក្លឹប​បឹង​កេត​អង្គរ ​ដែល​បាន​បង្ហោះ​លើ​ Facebook ​ផ្លូវ​ការ​របស់​ក្លឹប៖

 

+ថ្ងៃ​ព្រហស្បតិ៍​ទី​១១​កុម្ភៈ ​នៅ​ឃុំ​ពន្លៃ​ ស្រុក​បរិបូណ៍ ខេត្ត​កំពង់​ឆ្នាំង -ម៉ោង​១០:០០ ​ធ្វើ​ទិវា​បាល់ទាត់​ -ម៉ោង​១៥:០០ ​ប្រកួត​មិត្តភាព

 

+ថ្ងៃ​សុក្រ​ទី​១២​កុម្ភៈ ​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​ -ម៉ោង​០៩:០០ ​ធ្វើ​ទិវា​បាល់ទាត់​ -ម៉ោង​១៥:០០ ​ប្រកួត​មិត្តភាព​

 

+ថ្ងៃ​សៅរ៍​ទី​១៣​កុម្ភៈ ​នៅ​ក្រុង​ប៉ោយប៉ែត​ -ម៉ោង​០៩:០០ ​ធ្វើ​ទិវា​បាល់ទាត់​ -ម៉ោង​១៦:០០ ​ប្រកួត​មិត្តភាព​

 

+ថ្ងៃ​អាទិត្យ​ទី​១៤​កុម្ភៈ ​នៅ​ទី​រួម​ខេត្ត​សៀមរាប -ម៉ោង​០៩:០០ ​ធ្វើ​ទិវា​បាល់ទាត់ -ម៉ោង​១៦:​០០ ប្រកួត​មិត្តភាព

 

+ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កុម្ភៈ ​នៅ​ទីរួម​ខេត្ត​កំពត -ម៉ោង១៥:០០ ធ្វើ​ទិវា​បាល់ទាត់​ -ម៉ោង​១៧:០០ ​ប្រកួត​មិត្តភាព

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទពេញនិយម