វេទិកា​ «អ្នក​ស្ម័គ្រ​ចិត្ត​អន្តរជាតិ​» ផ្ដល់​ឱកាស​ឱ្យ​យុវជន​ខ្មែរ​បាន​ទៅ​ក្រៅ​ប្រទេស

  • 2016-02-12 16:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«អ្នក​ស្ម័គ្រ​ចិត្ត​អន្តរជាតិ» ជា​វេទិកា​មួយ​ដែល​ផ្ដល់​ឱកាស​ដល់​យុវជន​ខ្មែរ​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​ក្រៅ​ប្រទេស បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា​ ជប៉ុន​កាល​ពី​ថ្ងៃ​សុក្រ ទី​ ០៥។

 

លោក​ ហង់​ សុធា ​​​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ និង ទំនាក់​ទំនង របស់​អង្គការ CYA បាន​ឱ្យ​ដឹង​ថា ​វេទិកា​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ ​បង្ហាញ​ដល់​និស្សិត​ខ្មែរ​ឱ្យ​ដឹង​ពី​ការ​ងារ​ស្ម័គ្រ​ចិត្ត របៀប​នៃ​ការ​ចុះ​ឈ្មោះ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ទៅ​ក្រៅ​ប្រទេស និង សារប្រយោជន៍​នៃ​ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឯង​និង​សហគមន៍ ក្រោម​ការ​ចូល​រួម​ពី​វាគ្មិន​​កិត្តិយស​ដែល​មក​ពី​អង្គការ​ដៃ​គូ​របស់ CYA។

 

 

ក្រៅ​ពី​ទស្សនា​ការ​ធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន​កិត្តិយស អ្នក​ចូល​រួម​ជាង​ ២០០ នាក់​ក៏​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​អង្គការ​ដៃ​គូ​ផ្សេងៗ​របស់ CYA បាន​ដែរ​មុន​នឹង​សម្រេច​ចិត្ត​ចុះ​ឈ្មោះ៕​

 

(រូបផ្ដល់ឱ្យ)

 

អត្ថបទ៖ ណេង ណេង​​​​