ផៃ សុខ​ ​គ្រូ​ជម្រើស​ជាតិ​កីឡា​​អត្តពលកម្ម​កម្ពុជា​បង្ហាញ​ស្នាដៃ​ឆ្នាំ​២០១៥

  • 2016-02-11 17:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ផៃ សុខ​​ គ្រូ​ជម្រើស​ជាតិ​​​កីឡា​អត្តពលកម្ម​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​មាស​១ ប្រាក់៥ និង​សំរឹទ្ធ​៣ ក្នុង​ព្រឹត្តិការណ៍​កីឡា​​​ ASEAN Para Games ក្នុង​ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។

 

 

​​​លោក ផៃ សុខ​ ​បាន​ឲ្យ​ដឹង​ថា លោក​ជា​គ្រូ​ជម្រើស​ជាតិ​អត្តពលកម្ម​​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៦មក​​ម្ល៉េះ បើ​គិត​មក​ដល់​ពេល​នេះ​មាន​ស្នាដៃ​ជា​ច្រើន​ ដែល​លោក​​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ។ ​ក្នុង​ឆ្នាំ​២០១៥នេះ​លោក​បាន​ដឹក​នាំ​កូន​សិស្ស​របស់​ខ្លួន​​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ ASEAN Para Games ​​នៅ​​ប្រទេស​សិង្ហបុរី​​ ដែល​ដណ្ដើម​បាន​មេដាយ​មាស១​ ប្រាក់៥ ​និង​សំរឹទ្ធ៣។

 

​គ្រូ​អត្តពលកម្ម​រូប​នេះ​បន្ត​ថា ផ្នែក​កីឡា​​​របស់​លោក​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ ​ជា​ញឹក​ញាប់​តែង​​នាំ​យក​មេដាយ​ជួន​ជាតិ​សឹង​រាល់​ឆ្នាំ។ លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រិយមិត្ត​ដែល​និយម​ប្រើ​បណ្ដាញ​សង្គម​ Facebook ​ចូលរួម​​បោះ​ឆ្នោត​ឲ្យ​លោក​បាន​ជាប់​​​ជា​គ្រូ​បង្វឹក​​ឆ្នើម​​​ប្រចាំ​ឆ្នាំ​២០១៥​នេះ​ផងដែរ​។

 

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​រៀប​ចំ​បង្កើត​កម្មវិធី​ជ្រើស​រើស​អត្តពលិក​ ឆ្នើម​ប្រចាំ​​ឆ្នាំ​២០១៥​នេះ​ដែល​ឧបត្ថម្ភ​ដោយ​ NagaWorld។ ​​​​​​រង្វាន់​គ្រូ​បង្វឹក​​ល្អ​ប្រចាំ​ឆ្នាំ​ជយ​លាភី​លេខ១ ​ទទួល​បាន​ប្រាក់​ចំនួន២ពាន់​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​​​បេក្ខភាព​​ប្រកួត​ប្រជែង​គ្រូ​ល្អ​នេះ​​​​ចំនួន​១០​​​រូប​​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម