ការ​ប្រកួត​​បាល់​ទះ​ថ្នាក់​ជាតិ​ពាន​រង្វាន់ លីអូបៀរ ឆ្នាំ​២០១៦ ដណ្ដើម​រង្វាន់ ៨៨ លាន​រៀល

  • 2016-02-11 17:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LEO Cup National Volleyball 2016 ជា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​លំដាប់​ថ្នាក់​ជាតិ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ត្រលប់​មក​ទៀត​ហើយ​។

 

 

LEO Cup National Volleyball 2016 បាន​ធ្វើ​ការ​បែង​ចែក​ជា​២​ប្រកួត​ធំៗ​គឺ៖

• DIVISION A ជា​កម្មវិធី​ប្រកួត​សម្រាប់​ក្រុម​កីឡាករ​អាជីព​ដែល​មាន​កម្រិត​បច្ចេកទេស​ខ្ពស់

• DIVISION B ជា​កម្មវិធី​ប្រកួត​សម្រាប់​​ក្រុម​កីឡាករ​ពន្លក​ថ្មី

 

ការ​ប្រកួត LEO Cup National Volleyball 2016 មាន​ប្រាក់រង្វាន់​សរុប​រហូត​ដល់​ទៅ​ ៨៨.០០០.០០០ រៀល។ ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​មណ្ឌល​នីមួយ​ៗ​ចាប់ពី​ខែ​កុម្ភៈ ​តទៅ​រហូត​ដល់​វគ្គ​បញ្ចប់​ទាំង​ពីរ DIVISION នា​ខែ​មិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ។

 

តារាង​ប្រកួត​វគ្គ​ជម្រុះ ​និង​ថ្ងៃ​បរិច្ឆេទ​តាម​មណ្ឌល​ផ្សេងៗ៖

 

មណ្ឌលប្រកួត

ថ្ងៃ/ខែ/ឆ្នាំ​ទទួលពាក្យ

ថ្ងៃ/ខែ/ឆ្នាំ​ប្រកួត

កំណត់សម្គាល់

រាជធានី​ភ្នំពេញ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ថ្ងៃអង្គារ ទី២៣ – ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ផ្សាយផ្ទាល់ថ្ងៃទី២៨ខែកុម្ភៈ
ខេត្តព្រះសីហនុ ថ្ងៃអាទិត្យ ទី៦ ខែមីនា ថ្ងៃអង្គារ ទី៨ – ថ្ងៃអាទិត្យ ទី១៣ ខែមីនា​
ខេត្ត​កំពង់ចាម ថ្ងៃអាទិត្យ ទី២០ ខែមីនា ថ្ងៃអង្គារ ទី២២  – ថ្ងៃអាទិត្យ ទី២៧ ខែមីនា
ខេត្ត​បាត់ដំបង ថ្ងៃអាទិត្យ ទី១៧ ខែមេសា ថ្ងៃអង្គារ ទី១៩  – ថ្ងៃអាទិត្យ ទី២៤ ខែមេសា
ខេត្ត​សៀមរាប ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ថ្ងៃអង្គារ ទី១៧ – ថ្ងៃអាទិត្យ ទី២២ ខែឧសភា
 

សន្និសីទ​ស្ដី​ពី​ការ​ប្រកួត​កីឡា​បាល់​ទះ​ថ្នាក់​ជាតិ​ ពាន​រង្វាន់ លីអូ​បៀរ ឆ្នាំ​២០១៦ ម្សិល​មិញ នៅ Naga World

 

ដើម្បី​ឲ្យ​ការ​ប្រកួត​នេះ​មាន​សមភាព​ និង​តម្លាភាព​ ក្រុម​កីឡាករ​អាជីព​ទាំង ៦​ក្រុម​នា​ឆ្នាំ​២០១៥​កន្លង​មក​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​មណ្ឌល​ផ្សេងៗ​ឡើយ រួម​មាន​៖

-  ក្រុម​បញ្ជាក​រដ្ឋា​ន​អង្គរក្ស

  • ក្រុម​វិសាខា

  • ក្រុម​ក្រសួងមហាផ្ទៃ

  • ក្រុម​ស្នងការដ្ឌាន​នគរបា​ល​ខេត្តបាត់ដំបង

-​ ក្រុម​សាលា​ខេត្តកំពង់ចាម

-​ កងពលធំ​លេខ​៣​ខេត្ត​ព្រះវិហារ

 

ក្រុម​ទាំង​៦​ខាងលើ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​វគ្គ DIVISION A ដើម្បី​ដណ្តើម​ពាន​រង្វាន់​ជើងឯក​ និង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ និង​បច្ចេកទេស​ជាមួយ​ក្រុម​តាម​មណ្ឌល​ផ្សេងៗ​ដូចជា​៖

• ថ្ងៃ​អង្គារ ទី​២៣ ខែ​កុម្ភៈ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​ប្រកួត​មិត្តភាព​រវាង​ក្រុម វិសាខា ជាមួយ ក្រុម​កងពលធំ​លេខ​៣​ខេត្ត​ព្រះវិហារ និង​ថ្ងៃ​អាទិត្យ​ទី​២៨​ ខែ​កុម្ភៈ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ប្រកួត​មិត្តភាព​រវាង​ក្រុម​ក្រសួង​មហាផ្ទៃ​ ជាមួយ​ក្រុម​បញ្ជា​ការដ្ឋាន​អង្គរក្ស។​

• ថ្ងៃអាទិត្យ​ ទី​១៣​ ខែ​មីនា​ នៅ​ខេត្ត​ព្រះសីហនុ​ ប្រកួត​មិត្តភាព​រវាង​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​មណ្ឌល​រាជធានី​ភ្នំពេញ ​ជាមួយ​ក្រុម វិសាខា។​

•​ ថ្ងៃ​អាទិត្យ ​ទី​២៧​ ខែ​មីនា នៅ​ខេត្ត​កំពង់ចាម​ ប្រកួត​មិត្តភាព​រវាង​ក្រុម​សាលា​ខេត្ត​កំពង់ចាម ជាមួយ​ក្រុម​ក្រសួង​មហាផ្ទៃ។​

•​ ថ្ងៃ​អាទិត្យ​ ទី​២៤ ខែ​មេសា​ នៅ​ខេត្ត​បាត់ដំបង​ ប្រកួត​មិត្តភាព​រវាង​ក្រុម​លេខ​១​នៃ​មណ្ឌល​កំពង់ចាម​ ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។​

•​ថ្ងៃ​អាទិត្យ​ ទី​២២ ខែ​ឧសភា​ នៅ​ខេត្ត​សៀមរាប ប្រកួត​មិត្តភាព​រវាង​ក្រុម​លេខ​១​នៃ​មណ្ឌល​ខេត្ត​បាត់ដំបង​ ជាមួយ​ក្រុម​កងពលធំ​លេខ​៣​ខេត្ត​ព្រះវិហារ​។

 

រី​ឯ​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​ឧសភា​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

* សម្រាប់​រង្វាន់​ជយលាភី​ក្នុង DIVISION A

  • ជយលាភី​លេខ​១​ ទទួល​បាន​ពានរង្វាន់​ជើងឯក មេដាយ​មាស និង​ទឹកប្រាក់​ចំនួន​ ៤០​លាន​រៀល​

  • ​ជយលាភី​លេខ​២ ​ទទួល​បាន​មេដាយ​ប្រាក់ និង​ទឹកប្រាក់​ចំនួន​១២​លាន​រៀល​

  • ជយលាភី​លេខ​៣​ ទទួលបាន​មេដាយ​សំរឹទ្ធ ​និង​ទឹក​ប្រាក់​ចំនួន​៨​លាន​រៀល​

  • ជយលាភី​លេខ​៤​ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៤​លាន​រៀល​។

 

* សម្រាប់​រង្វាន់​ជយលាភី​ក្នុង DIVISION B

  • ជយលាភី​លេខ​១​ ទទួល​បាន​ពាន​រង្វាន់​ជើងឯក មេដាយ​មាស​ និង​ទឹក​ប្រាក់​ចំនួន​១២​លាន​រៀល

  • ជយលាភី​លេខ​២​ ទទួល​បាន​មេដាយ​ប្រាក់ និង​ទឹកប្រាក់​ចំនួន​៦​លាន​រៀល

  • ជយលាភី​លេខ​៣​ ទទួល​បាន​មេដាយ​សំរឹទ្ធ និង​ទឹកប្រាក់​ចំនួន​៤​លាន​រៀល

  • ជយលាភី​លេខ​៤​ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​២​លាន​រៀល​។​

 

អ្វី​ដែល​មិន​គួរ​រំលង​នោះ​ គឺ​ការ​ប្រកួត​មណ្ឌល​រាជធានី​ភ្នំពេញ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៣​ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ចាប់​ពី​ម៉ោង​២ រសៀល​តទៅ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

 

កម្មវិធី​ប្រកួត​មាន​ដូចខាងក្រោម​៖

• ​ពូល​A មាន A1, A2, A3, A4

• ពូល​B មាន B1, B2, B3, B4

  • ថ្ងៃ​ពុធ​ទី​២៤​ ខែ​កុម្ភៈ៖ B3 Vs B4, A1 Vs A3, A2 Vs A4

  • ​ថ្ងៃ​ព្រហស្បតិ ទី​២៥​ ខែ​កុម្ភៈ៖ B1 Vs B3, B2 Vs B4, A1 Vs A4

  • ​ថ្ងៃ​សុក្រ​ ទី​២៦​ ខែ​កុម្ភៈ៖ A2 Vs A3, B1 Vs B4, B2 Vs B3.

  • ​ថ្ងៃ​សៅរ៍ ទី​២៧​ខែ​កុម្ភៈ៖ ប្រកួត​ពាក់​កណ្ដាល​វគ្គ​ផ្តាច់ព្រ័ត្រ​

  • ​ថ្ងៃអាទិត្យ​ ទី​២៨​ ខែ​កុម្ភៈ៖ ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​ និង​ប្រកួត​មិត្តភាព​រវាង​ក្រុម​ក្រសួង​មហាផ្ទៃ​ជាមួយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស។​

 

សន្និសីទ​ស្ដី​ពី​ការ​ប្រកួត​កីឡា​បាល់​ទះ​ថ្នាក់​ជាតិ​ ពាន​រង្វាន់ លីអូ​បៀរ ឆ្នាំ​២០១៦ ម្សិល​មិញ នៅ Naga World

 

ព្រឹត្តិការណ៍​ប្រកួត​បាល់​ទះ LEO Cup National Volleyball 2016 ដ៏​អស្ចារ្យ​នេះ​ នឹង​នាំ​មក​នូវ​ភាព​រំភើប​សប្បាយ​រីករាយ​ពោរពេញ​ដោយ​ស្នាម​ញញឹម​ដែល​មាន​សាមគ្គី​ភាព​ ចំណង​មិត្តភាព​ និង​ជា​ថ្នាល​បណ្តុះ​គ្រាប់​ពូជ​កីឡាករ​បាល់​ទះ​ខ្មែរ​ពី​លំដាប់​ថ្នាក់​ជាតិ​ឈាន​ទៅ​កាន់​លំដាប់​ថ្នាក់​អន្តរជាតិ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម