កែវ វាសនា ឡើង​ស៊េរី​រថយន្តមាន​តម្លៃ​​​​ជិត ១០ម៉ឺន​ដុល្លារ

  • 2016-02-12 13:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​ចំណូល​ថ្មី​របស់​ផលិតកម្ម​ថោន កែវ វាសនា ថ្មី​ៗ​នេះបាន​ប្ដូរ​រថយន្ត LEXUS RX 330 មក​ជិះ Toyota Land Cruiser ដែល​​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង៧ម៉ឺន​ដុល្លារ។

 

 

 

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក កែវ វាសនា រថយន្ត​ដែល​ខ្លួន​ទើប​តែ​ប្ដូរ​នោះ​គឺ​ម៉ាក​ Toyota Land Cruiser សេរី​ឆ្នាំ២០១១ មាន​តម្លៃ​ ៧៦០០០ ដុល្លារ ដោយ​​លោក​ទើប​តែ​ទិញ​​ជិត​២ខែ​​មុន​នេះប៉ុណ្ណោះ។ មុន​ឈាន​មក​ប្ដូរ​ Land Cruiser អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម​សាន់ដេ​ម្នាក់​នេះ ជិះ​រថយន្ត LEXUS RX 330  មាន​តម្លៃ​ជាង​៣ម៉ឺន​ដុល្លារ ហើយ​លោក​ទើប​តែ​លក់​ចេញ។ “ LEXUS RX 330 ខ្ញុំ​លក់​បាន២៩​ជាង កាល​ទិញ ៣០ជាង ខាត​​គួរសមដែរ " កែវ វាសនា ថ្លែង។

 

 

ការ​សម្រេច​ចិត្ត​មក​ប្ដូរ​រថយន្ត​ថ្មី​នេះ ត្រូវ​បាន​​លោក កែវ វាសនា បញ្ជាក់​ថា ក៏​ព្រោះ​តែ​ខ្លួន​ចង់​សាកម៉ូដែល​​មួយ​នេះ ហើយ​ម្យ៉ាង​ទៀត រថយន្ត​​មួយ​នោះ​ ​ធំ​ទូលាយ​ជាង ងាយ​ស្រួល​ក្នុង​ការ​ចុះ​ឡើង​ច្រៀង​នៅ​តាម​ខេត្ត។

 

 

Toyota Land Cruiserសេរី២០១១ មិន​មែន​ជា​រថយន្ត​ចុង​ក្រោយ​ឡើយ ប្រសិន​បើ​ថ្ងៃ​ក្រោយ​ទីផ្សារ​សិល្បៈ​របស់​លោក​​កាន់​ប្រសើរ​ កែវ វាសនា ថ្លែង​​ថា អាច​នឹង​ប្ដូរ ​សេរី​ខ្ពស់​ជាង​នេះ​ថែម​ទៀត។ "ទុក​យូរ​ខាត​ច្រើន​បង បើ​យើង​រក​បាន​​ច្រើន ចង់​ជិះ​អា​ល្អ​ជាង​នេះ​ដែរ​ហ្នឹង តែ​​លូវ​ជិះ​វា​សិន" ម្ចាស់​បទ"កូឡាប​ពុល​ដី" ថ្លែង​​​ទាំង​សំណើច៕

 

 

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា