Pep និង Mourinho អាច​នឹង​ប៉ះ​គ្នា​លើក​ដំបូង​នៅ​ប្រទេស​ចិន

  • 2016-02-12 16:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola នឹង​ត្រូវ​ដឹកនាំ Manchester City លើក​ដំបូង​ចំ​ពេល​ការ​ប្រកួតត្រៀម​បើក​រដូវ​កាល​ថ្មី​​ក្នុង​ប្រទេស​ចិន ហើយ​ក៏​អាច​ជា​ប្រកួត​ដំបូង​ដែល​ត្រូវ​ប្រឈម​មុខ​ជាមួយ​លោក Jose Mourinho ដែល​ជា​អ្នក​ចាត់​ការ​​ថ្មី Manchester United នា​ពេល​នោះ​។

 

 

ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​មុន​បើក​រដូវកាលរបស់​ក្លឹប​យក្ស​អង់គ្លេស​ទាំង២ នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ឬ​សៀងហៃ នៅ​ថ្ងៃ ២៩ ឬ​អាច៣០ ខែ​កក្កដា តែ​យ៉ាង​ណា​ក្ដី​ ការ​ចរចា​ជាមួយ United នឹង​ដឹង​លទ្ធផល នៅ​១០​ថ្ងៃ​ទៀត ចំណែក City ដែល​មាន​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន China Media Group ចំនួន​១៣ ភាគរយ បាន​ព្រមព្រៀង​ច្បាស់លាស់​ហើយ​ថា​នឹង​ទៅ​ប្រកួត​នៅ​ទីនោះ។

 

Manchester United ​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ដោយ​លោក Louis van Gaal តែ​ត្រូវ​គេ​រំពឹង​ខ្ពស់​ថា​នឹង​ដើរ​ចេញពី​ក្លឹប​នៅ​ចុង​រដូវកាល ​ជំនួស​វិញ​ដោយ​អតីត​អ្នក​ចាត់ការ​ Chelsea លោក Mourinho៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Dailymail