Ronaldo ថត​ស្ប៉ត​១​នេះ​ ធ្វើ​ឲ្យ Fans មួយ​ចំនួន​មិន​ពេញ​ចិត្ត

  • 2016-02-12 16:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​បង្ហាញ​ខ្លួន​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​​​របស់​ក្រុមហ៊ុន​ Telecom HOT ​​ប្រទេស​អ៊ីស្រាអែលកាល​ពី​​ថ្ងៃ​ចន្ទ ​ប៉ុន្តែ​​ក្រោយ​ចេញ​ស្ប៉ត​នេះ​ហើយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​តារា​ឆ្នើម​ក្រុម​ Real Madrid​ រូប​នេះ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ និងថែម​ទាំង​មាន​អ្នក​ខ្លះ​ថា​ឈប់​គាំទ្រ ហើយ​ទៅ​គាំទ្រ​ Lionel Messi វិញ​ទៀត​ផង។

 

 

​​ឈុត​ស្ប៉ត​វីដេអូ​ខ្លី​នោះ​ ចាប់​ផ្ដើម​ឡើង​ដោយ​មាន​កីឡាករ​ក្រុម​នៅ​ប្រទេស​អ៊ីស្រាអែល​៣​នាក់ ​និយាយ​គ្នា​ពី​ល្បឿន​អ៊ីនធឺណិត នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់​ក្លឹប​ ​ខណៈ​ដែល​ពួកគេ​កំពុង​មើល​ Ronaldo លេង​​​តាម​ Online។ ក្រោយ​មក​ពួកគេ​ បាន​ឃើញ​ព័ត៌មាន​មួយ​គឺ​ ក្លឹប​បាន​ទិញ​កីឡាករ​បរទេស​ថ្មី​ចូល​ ​​​ហើយ​រំពេច​នោះ​ក៏​ភ្ញាក់​ផ្អើល​ ព្រោះ​​ម្នាក់​នោះ​ជា​ CR7។

 

​យ៉ាងណា ពេល​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដើរ​ចូល​ទៅ​ក្លឹប​នេះ​ ពួកគេ​ទាំង​អស់​គ្នា​បែរ​ជា​និយាយ​ពី​រឿង​ល្បឿន​អ៊ីនធឺណិត​ ជា​ជាង​និយាយ​ពី​​ការ​ផ្ទេរ​ទៅ​លេង​នៅ​អ៊ីស្រាអែល។ កត្តា​​ដែល​ធ្វើ​ឲ្យ​​អ្នកគាំទ្រ​ CR7 ជា​ច្រើន​មិន​ពេញ​ចិត្ត ក៏​ដោយសារ​​បញ្ហា​នយោបាយ ដែល​ប្រទេស​មួយ​ចំនួន​ស្អប់​ប្រទេស​អ៊ីស្រាអែល​ខ្លាំង​ ដូច​ជា​ប្រទេស​ប៉ាឡេស្ទីន​ជា​ដើម។

 

​អ្នកគាំទ្រ​ជា​ច្រើន​ បាន​បញ្ចេញ​ប្រតិកម្ម​លើ​ Twitter ​ដោយ​អ្នក​ខ្លះ​បង្ហាញ​ពី​អារម្មណ៍​ខក​ចិត្ត​ និង​អស់​ការ​គោរព​ដល់​ Ronaldo ខណៈ​ដែល​ខ្លះ​ទៀត​ បញ្ចេញ​មតិ​ថា​ ពួកគេ​បែរ​ទៅ​គាំទ្រ​​គូ​ប្រជែង​របស់​តារា​ឆ្នើម​រូប​នេះ​គឺ​​ Messi  វិញ​ហើយ៕

 

 

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ 101greatgoals

អត្ថបទពេញនិយម