Sunderland សម្រេច​បណ្ដេញ​កីឡាករ Adam Johnson

  • 2016-02-12 17:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Adam Johnson ត្រូវ​បាន​ក្លឹប​ឆ្មា​ខ្មៅ Sunderland បញ្ចប់​កុងត្រា​​ ក្រោយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើសបៀតបៀន​ផ្លូវ​ភេទ​លើ​កុមារ។

 

 

កុងត្រា​របស់​ខ្សែបម្រើ​វ័យ២៨​ឆ្នាំ​បាន​ក្លឹប​កាត់​ចោល តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​រូបគេ​ត្រូវ​ដក​ឈ្មោះចេញ​ពី​ក្រុម​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ទល់​នឹង Manchester United។ Johnson នឹង​ត្រូវឡើង​សវនាការ​ម្ដង​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ ពាក់ព័ន្ធ​នឹង​បទល្មើស​ខាង​លើ ដែល​កន្លង​មក​គេ​តែង​​ច្រាន​ចោលការ​ចោទ​ប្រកាន់។

 

ខ្សែបម្រើ​ជំនាញ​ជើង​ឆ្វេង​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មិនា​ឆ្នាំ​មុន តែ​ត្រូវ​ព្យួរ​ទោស ក្រោយ​បាន​ពិភាក្សាជាមួយអ្នក​តំណាង និង​សមាគម​កីឡាករ​បាល់ទាត់​អាជីព។ Johnson កាល​ពី​សប្ដាហ៍​មុន​បាន​ស៊ុត​បញ្ចូល​ទី១ គ្រាប់ ក្នុង​ការ​ប្រកួត​ដែល​បញ្ចប់​ក្នុង​លទ្ធផល ស្មើគ្នា ២-២ ជាមួយ Liverpool។ កីឡាករ​អន្តរជាតិ​អង់គ្លេស​បាន​ផ្ទេរ ពី Manchester City មក Sunderland កាល​ពី​ឆ្នាំ២០១២ ក្នុង​តម្លៃ​១០លាន​ផោន៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ BBC

អត្ថបទពេញនិយម