Floyd ​បណ្ដើរ​អង្គរក្ស​មាឌ​ធំ​បំផុត​លើ​លោក​ ទៅ​​អ៊ីតាលី

  • 2016-02-12 18:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather ​​បាន​បណ្ដើរ​អង្គរក្ស​មាឌ​ធំ​បំផុត​លើ​លោក​ម្នាក់ និង​អង្គរក្ស​​​ច្រើន​នាក់​ផ្សេង​ទៀត​ ​​ដើរ​ក្នុង​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី​ម្សិល​មិញ ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ថា ហេតុ​អ្វី​បាន​ជា​ កំពូល​អ្នក​ប្រដាល់​ម្នាក់ ត្រូវ​ការ​អង្គរក្ស​​ច្រើន​នាក់​ដូច​នេះ?

 

 

ជា​ធម្មតា​គេ​សង្កេត​ឃើញ​ថា មនុស្ស​ល្បីៗ​ដូច​ជា​តារា​ចម្រៀង​ប៉ុប ​តារា​សម្ដែង​ហូលីវូដ ​ឬ​បុគ្គល​ល្បីៗ​​តែង​​មាន​អង្គរក្ស​​ការពារ​ខ្លួន​ ​ពេល​ចេញ​ទៅ​​ទី​សាធារណៈ។ ​ប៉ុន្តែ​​​​​អតីត​កំពូល​អ្នក​ប្រដាល់​​អាមេរិក Floyd ដែល​​ឡើង​វាយ​​មិន​ដែល​ចាញ់ និង​ផ្ដួល​ដៃ​គូ​​ឲ្យ​សន្លប់​លើ​សង្វៀន​ជា​ច្រើន​នាក់​នោះ ក៏​ត្រូវ​​ការ​​​ជួល​អង្គរក្ស​ការពារ​ខ្លួន​​​ដែរ​ ហើយ​​ច្រើន​នាក់​ទៀត​ផង​ និង​មាន​ម្នាក់​ជា​អង្គរក្ស​មាឌ​ធំ​ជាង​គេ​លើ​លោក​ទៀត។

 

​​Floyd ​វ័យ​៣៨​ឆ្នាំ​ បាន​នាំ​អង្គរក្ស​របស់​ខ្លួន​ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ ​ដើរ​ទស្សនកិច្ច​​លេង​នៅ​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី​ម្សិល​មិញ​ បន្ទាប់​ពី​ចាក​ចេញ​ពី​ដំណើរ​ទេសចរណ៍​នៅ​​​អង់គ្លេស៕

 

 

 

 

 

 

-ចុចអាន៖ Floyd កុម្ម៉ង់​ឡាន​លឿន​បំផុត​លើ​លោក Bugatti ស៊េរី​ថ្មី​ តម្លៃ​៣,៥លាន​ដុល្លារ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror