អ្នក​លេង​អ៊ីនធឺណិត​​ផ្ទុះ​សំណើច​នឹង​​រូបរាង​យន្តហោះ​ដែល​ធំ​ជាង​គេ​ក្នុង​លោក

  • 2016-02-12 18:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​យន្តហោះ​ដែល​មាន​ទំហំ​ធំ​ជាង​គេ​ក្នុង​ពិភពលោក​បាន​បង្ហាញ​ខ្លួន​ឡើង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ប៉ុន្តែ​ជា​មួយ​នឹង​វត្តមាន​យន្តហោះ​ដ៏​ធំ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ផ្ទុះ​សំណើច​នឹង​រូបរាង​របស់​វា។

 

 

យន្តហោះ​ដែល​មាន​ឈ្មោះ​ថា​ Airlander 10 នេះ​មាន​វិមាត្រ​ ទទឹង​៤៣,៥​ម៉ែត្រ​ បណ្ដោយ​៩២​ម៉ែត្រ​ និង​កម្ពស់​២៦​ម៉ែត្រ​ ដោយ​ហេតុ​តែ​មាន​ទំហំ​ធំ​ទើប​ធ្វើ​ឲ្យ​រូបរាង​របស់​វា​មាន​សភាព​ខុស​ប្លែក​ពី​យន្តហោះ​ធម្មតា។

 

 

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Twitter មួយ​ចំនួន​បាន​ប្រៀប​ប្រដូច​រូបរាង​ខាង​មុខ​របស់​យន្តហោះ​នេះ​ទៅ​នឹង​គូទ​យក្ស​ដ៏​ធំ​មហិមា​មួយ។ ដោយ​ឡែក​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​បាន​ក៏​បាន​ផ្ទុះ​សំណើច​បន្ទាប់​ពី​ឃើញ​ការ​ប្រៀប​ប្រដូច​នេះ។

 

 

​​​​​​​​​​​​គួរ​បញ្ជាក់​​ដែរថា​កាល​បរិច្ឆេទ​ដាក់​ឲ្យ​ប្រើ​ប្រាស់​យន្តហោះ​យក្ស​នេះ​មិន​ទាន់​បាន​កំណត់​នៅ​ឡើង​ ប៉ុន្តែ​គេ​គ្រោង​នឹង​ធ្វើ​ការ​ហោះ​ហើរ​សាក​ល្បង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​នៅ​ខែ​បន្ទាប់​ខាង​មុខ​នេះ៕

 

ចំពោះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​រូបរាង​របស់​យន្តហោះ​យក្ស​មួយ​នេះ?

 

ចុច​អាន៖ មនុស្ស​យន្ត​បំបែក​កំណត់​ត្រា​ Rubik’s Cube ប្រើ​ពេល​មិន​ដល់​មួយ​វិនាទី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Independent, Mirror​​