គង់​ សំបូរ ​បង្ហើប​ថា ​​​អយុត្តិធម៌​​​​ជា​ឧបសគ្គ​​​ដណ្ដើម​​​ខ្សែក្រវាត់​ K-Cement វគ្គ​​៣

  • 2016-02-12 21:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​​ប្រដាល់​វ័យ​ក្មេង​​មាន​សមត្ថភាព​លេចធ្លោ​ក្នុង​ចំណោម​បេក្ខភាព​ប្រជែង​ខ្សែក្រវាត់ K-Cement ​វគ្គ​៣​​​​​កីឡាករ​ គង់ សំបូរ យល់​ឃើញ​ថា​​ រឿង​​​​​អយុត្តិធម៌​​ជា​ឧបសគ្គ​​នៃ​​ក្នុង​ការ​ប្រកួត​​​​​​ដណ្តើម​ខ្សែ​ក្រវាត់​​នេះ​ ដែល​នឹង​​​ធ្វើ​ឡើង​​រៀងរាល់​​ថ្ងៃ​សៅរ៍ ចាប់​ពី​​​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។

 

 

​​​​​ជើង​ខ្លាំង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ គង់ សំបូរ ​បាន​ឲ្យ​ដឹង​ថា គ្រប់​ស្ថានីយ​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តែង​មាន​កីឡាករ​ប្រចាំ​ប៉ុស្តិ៍​​ផ្ទាល់​ខ្លួន។ ​​រូប​គេ​ជា​​មិន​មែន​ជា​កីឡាករ​​​វ៉ៃ​ប្រចាំ​​ប៉ុស្តិ៍ ហេតុ​នេះ​​ត្រូវ​ធ្វើ​យ៉ាង​ណា​វ៉ៃ​ឲ្យ​ឈ្នះ​ពិន្ទុ​ដាច់ ឬ​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​ទើប​អាច​ឈ្នះ​បាន។

 

សំបូរ បាន​សំដែង​ក្ដី​ព្រួយបារម្ភ​ថា​​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​​នេះ​ ​ព្រួយ​ខ្លាច​​គ្មាន​​ភាព​សុក្រឹត​។ បើ​សិន​កម្ម​វិធី​រៀប​ចំ​បាន​ល្អ ​មាន​ថ្នាក់​ដឹក​នាំ​មន្ត្រី​ជាន់​ខ្ពស់​ចូល​រួម​ទស្សនា​ ​ដែល​អាច​​នាំ​ឲ្យ​​ការ​ប្រកួត​មាន​​ភាព​យុត្តិធម៌​​ ​​​រូប​គេ​មាន​ទំនុក​ចិត្ត​ខ្ពស់​​ថា ​​​នឹង​ឈ្នះ​​ខ្សែក្រវាត់​នេះ​មិន​ខាន​។ ​

​​ខ្សែក្រវាត់​​ K-Cement វគ្គ​​៣​នេះ​ ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ដែល​មាន​កីឡាករ​ចូល​រួម​ប្រកួត​ចំនួន៨​រូប​គឺ គង់ សំបូរ, វ៉េង សុភ័ក្រ, ម៉ន ព្រំម៉ាញ, សុខ វាសនា, ឯម សាវិន, ង៉ែត រដ្ឋា, ហេង វាសនា និងផាន់ សារុន។ ​របៀប​ប្រកួត​ជា​លក្ខណៈ​វិល​ជុំ​សន្សំ​ពិន្ទុ​​ អ្នក​​មាន​ពិន្ទុ​តិច​ជាង​គេ​ចំនួន២​នាក់​នឹង​ត្រូវ​ធ្លាក់​ចេញ​​ជា​បន្ទាប់​ៗ រហូត​រក​ឃើញ​អ្នក​ខ្លាំង​ ៤​រូប​​ប្រកួត​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ។

 

​​កម្ម​វិធី​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​​ខាង​លើ​ត្រូវ​បាន​ប្រកាស​បើក​ការ​ប្រកួត​​កាល​ពី​ព្រឹក​ថ្ងៃ​​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ ​សម្រាប់​ប្រាក់​រង្វាន់​អ្នក​ឈ្នះ​ជើង​ឯក​ទទួល​បាន៣​០០០ដុល្លារ​​​អាមេរិក​ ជើង​​ឯក​រង​ទទួល​បាន ២០០០​ដុល្លារ​អាមេរិក​​ ​ចំណាត់​ថ្នាក់​លេខ៣​ទទួល​បាន​ ១៥០០​ដុល្លារ​អាមេរិក​ និង​ចំណាត់​ថ្នាក់​លេខ៤​ទទួល​បាន​១០០០ ដុល្លារ​អាមេរិក៕

 

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​ ​​​​‍‍

អត្ថបទពេញនិយម