Tony Jaa និង​ Vin Diesel ពេល​ជួប​គ្នា​ធ្វើ​អ្វី​ខ្លះ មុន​ថត​រឿង “xXx 3″?

  • 2016-02-12 21:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាប់​ដៃ​គ្នា​សម្ដែង​ក្នុង​រឿង​ប្រណាំង​ឡាន "Furious 7” ពេល​នេះ​តារា​ក្បាច់​គុណ​ថៃ Tony Jaa​បាន​កាន់​តំណែង​តួ​មួយ​ទៀត​ក្នុង​រឿង “xXx″  វគ្គ៣​ជា​មួយ​តារា​ហូលីវូដ Vin Diesel។

 

 

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន តារា​សញ្ជាតិ​ផ្សេង​គ្នា​ទាំង​ពីរ​បាន​បង្ហោះ​វីដេអូ​​ដូច​គ្នា​មួយ​លើ​បណ្ដាញ​ Instagram នៅ​ពេល​ដែល​ពួក​គេ​ជួប​គ្នា​ត្រៀម​ថត​រឿង “xXx 3″ ឬ "xXx: The Return of Xander Cage" ។ ក្នុង​វីដេអូ​ខ្លី​នោះ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល ដោយ Diesel កៀក​ក​Tony ហើយ​តារា​ថៃ​រូប​នេះ​​បាន​នេះ​ថា៖"ពួក​យើង​ប្រឹង​ថត​ដើម្បី​រឿង xXx 3”។

 

ក្នុង​​វគ្គ​ថ្មី​នេះ ​Vin Diesel នឹង​ត្រលប់​មក​សាជាថ្មី​​ជា​តួ​ចារកម្ម​​ដែល​ជា​តួ​ដើម​របស់​ខ្លួន ឯ Tony Jaa ដើរ​តួ​​មាន​ឈ្មោះ​ថា Talon ។ ក្រៅ​ពី​វីដេអូ​នេះ Tony ក៏​បាន​ថតរូប​ជា​មួយ​តារា​សម្ដែង​​ស្រី​បូលីវូដ Deepika Padukone ដែល​​មាន​វត្តមាន​សម្ដែង​ក្នុង​រឿង​ហូលីវូដ​មួយ​នេះផង​ដែរ៕

 

A video posted by Vin Diesel (@vindiesel) on

 

 

ចុចអាន៖Jet Li និងTony Jaa នឹង​ចូលរួម​ជាមួយ ​Vin Diesel សម្ដែង​ក្នុង​រឿង “xXx 3″

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​ coconuts