រួស​រាន់​ឡើង! អាហារូបករណ៍​បរទេស​សម្រាប់​និស្សិត​គ្រប់​រូប

  • 2016-02-12 21:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​និស្សិត​ចង់​ស្វែង​រក​អាហារូបករណ៍​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍ ចំណេះ​ដឹង ពេល​នេះ​ឱកាស​ល្អ​បាន​មក​ដល់​ហើយ។​

 

1/ អាហារូបករណ៍​ទៅ​ប្រទេស​កូរ៉េ

 

សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត ច្រើន​មុខ​ជំនាញ។ បេក្ខជន​មាន​បំណង​ចូល​រួម​អាហារូបករណ៍​នេះ ត្រូវ​ដាក់​ពាក្យ​តាម Online។

 

 

ព័ត៌មាន​លម្អិត ៖  http://khm.mofa.go.kr/english/as/khm/bilateral/bilateral/index.jsp

 

 

ផុត​កំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃ១៧ មីនា ២០១៦។ សម្រាប់​បេក្ខជន​ដែល​ជាប់​វគ្គ​ដំបូង នឹង​ត្រូវ​ជួប​សម្ភាស​នៅ​ថ្ងៃ​២៥​ ខែ​មីនា ២០១៦។

 

 

2/ អាហារូបករណ៍​ទៅ​ប្រទេស​ហុង​គ្រី

  សម្រាប់​ថ្នាក់​បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់ បរិញ្ញាបត្រ និង Non- degree program។ ផុត​កំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃ ០១ មីនា២០១៦។

 

 

ព័ត៌មាន​លម្អិត៖  http://www.tka.hu/docs/palyazatok/call_for_applications_2016_2017_final1512041519.pdf

 

 

3/ អាហារូបករណ៍​ទៅ​ប្រទេស​ប៊ែល​ហ្សីក

 

អាហារូបករណ៍​នេះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ដែលបេក្ខជនអាចដាក់ពាក្យចាប់ពីថ្ងៃ១ កុម្ភៈ នេះ​ត​ទៅ។

 

ព័ត៌មាន​លម្អិត៖   http://www.imrd.ugent.be/

 

 

 

 

អត្ថបទ៖ លឹម សុ​នា