ភ្នំពេញ​នឹង​ផ្សាយ​ផ្ទាល់​កម្មវិធី​ពាន​រង្វាន់​ពិភពលោក​អូស្ការ

  • 2016-02-12 21:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ នេះ នឹង​មាន​កម្ម​វិធី​ប្រគល់​ពាន​រង្វាន់​ហូលីវូដ​ផ្សាយ​បន្ត​ផ្ទាល់ Oscar Live នៅ​​ភ្នំពេញ ដែល​រៀបចំ​ដោយ Cambodia Oscar Selection Committee (COSC) ដើម្បី​ឲ្យ​អ្នក​នៅ​​កម្ពុជា​ អាច​ទស្សនា​ខ្សែ​ភាព​យន្ត​ល្បី​ៗ​ដែល​ទទួល​បាន​ពាន​រង្វាន់​ពិភពលោក អូស្ការ​។

 

 

COSC រៀបចំ​​កម្មវិធី​នេះ​រៀង​រាល់​ឆ្នាំ ដើម្បី​ជួយ​គាំទ្រ​ដល់​ផលិតករ​កុន​ខ្មែរ ​និង​ជួយ​ស្តារ​ឧស្សាហកម្ម​កុន​ខ្មែរ​ ខណៈ​ដែល​នេះ​ជា​លើក​ទី​៧​ហើយ ដែល​មាន​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ពី​ហូលីវូដ​នេះ​នៅ​ទីក្រុង​ភ្នំពេញ។

 

មនុស្ស​ជាង​៣០០​នាក់ ត្រូវ​គេ​រំពឹង​​ថា​នឹង​ចូល​រួម​កម្មវិធី​នេះ​ នៅ​សណ្ឋាគារ Le Grand Palais Boutique Hotel ដែល​ពីមុន​ជា​កន្លែង​មើល​កុន​ឈ្មោះ Hawaii Cinema​ ក្នុង​សម័យ​សង្គម​និយម​ ក្នុង​នោះ​នឹង​មាន​វត្តមាន​របស់​អ្នក​មាន​បណ្ដា​ស័ក្ដិ និង​តារា​ល្បី​ៗ​។

 

 

Cambodia Oscar Selection Committee (COSC) ជា​ក្រុម​តែ​មួយ​គត់​ដែល​អាច​ផ្ញើ​ខ្សែ​ភាព​យន្ត​ខ្មែរ​ទៅ​កាន់​អូស្ការ​សម្រាប់​ពាន​រង្វាន់​ខ្សែ​ភាព​យន្ត​ជា​ភាសាបរទេស​។

 

Oscar Live នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៨​ព្រឹក។ អ្នក​ចូល​រួម​ក៏​អាច​សរសេរ​បោះ​ឆ្នោត​រឿង​កុន​ដែល​ខ្លួន​ពេញ​ចិត្ត​ផង​ដែរ។ កម្មវិធី​នេះ​មាន​ការ​ចាប់​រង្វាន់ និង​លេង​ហ្គេម​ជាច្រើន ហើយ​ពេល​ចប់​កម្មវិធី​ អ្នក​រាល់​គ្នា​នឹង​ត្រលប់​ទៅ​វិញ​ដោយ​ភាព​សប្បាយ​រីករាយ​។

 

សំបុត្រ​ទស្សនា​អាច​រក​ទិញ​បាន​នៅ​ហាង​នំ​ហូលីវូដ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៧២ ផ្លូវ​លេខ​១៥៤ ឬ​ទាក់ទង​លេខ​ទូរសព្ទ ០២៣ ៥១ ១១ ៨៨៨​។

 

 

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ www.facebook.com/page/Cambodia-Oscar-Selection-Committee-COSC ឬ​ទាក់ទង​ផ្ទាល់​មក​កាន់៖

MARIAM ARTHUR Chair, COSC ទូរសព្ទ​៖ 012 54 30 74 អ៊ីមែល​៖ theroadgyspy@gmail.com

 

ដើម្បី​ចុះ​ឈ្មោះ​ជា​អ្នកសារព័ត៌មាន សូម​ទាក់ទង​​លោក មីន ជីវ តាម​រយៈ​ទូរសព្ទ 012 96 24 55 ៕

 

អត្ថបទ៖ ដៃ​គូ​សហការ

អត្ថបទពេញនិយម