ភ្នាក់ងារ ៖ ប្លង់​ថត​ភាពយន្ត Angelina Jolie នៅ​បាត់ដំបង​ព្រឹក​នេះ គឺ​ឈុត​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង

  • 2016-02-12 22:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​ជា​១​សប្ដាហ៍​មក​ហើយ ដែល​ភាពយន្ត​ផលិត​ដោយ​តារា​លំដាប់​ពិភព​លោក Angelina Jolie បាន និង​កំពុង​ថត​ក្នុង​ខេត្ត​បាត់ដំបង។ នៅ​ថ្ងៃ​នេះ តាម​លោក ណារ័ត្ន ជា​ភ្នាក់​ងារ​រាយការណ៍​ពី​ខេត្ត​បាត់ដំបង តាម​សំដី​សមត្ថកិច្ច​រក្សា​សណ្ដាប់​ធ្នាប់​នៅ​ជុំវិញ​បរិវេណ​ថត​នោះ​គឺ​ថា សកម្មភាព​ដែល​ចាប់​ផ្ដើម​តាំង​ពី​ព្រលឹម​ថ្ងៃ​នេះ គឺ​ឈុត​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង។

 

 

លោក ណារ័ត្ន ថ្លែង​ថា "រូប​ភាព​ដែល​ខ្ញុំ​ផ្ដិត​បាន​ពី​ព្រឹក​មិញ គឺ​គ្រាន់​ជា​ការ​ប្រមូល​ផ្ដុំ​កម្លាំង ទើប​តែ​រសៀល​នេះ គឺ​ជា​ឈុត​ដែល​ទាហាន​ចូល​ក្រុង។ ហើយ​ថ្ងៃ​ស្អែក ទើប​ចាប់​ផ្ដើម​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង និង​យក​ទៅ​សម្លាប់​នៅ​តំបន់​អាង​កំពីងកំពួយ"។

 

តាម​ព័ត៌មាន សកម្មភាព​របស់​ក្រុម​អ្នក​ផលិត​មក​ពី​បរទេស​ ថត​រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ” គ្រោង​នឹង​បញ្ចប់​ការ​ថត​របស់​ខ្លួន​នៅ​ក្នុង​សប្ដាហ៍​ក្រោយ​នេះ។

  ទម្លាយ​​​សកម្មភាព​ថត​រឿង​របស់ Angelina Jolie ព្រឹក​នេះ​ពី​បាត់​ដំបង  

 

 

 

 

 

 

 

 

អត្ថបទ៖ ទារិកា រាយការណ៍ និង​ថត​រូប៖ សេម+ណារ័ត្ន