​ភោជនីយដ្ឋាន​មួយ​នៅ​ជប៉ុន​​​ បម្រើ​អាហារ​​ចម្លែក​ៗ ​​មិន​គួរ​ឲ្យ​ជឿ​

  • 2016-02-13 00:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភោជនីយដ្ឋាន​ដ៏​ចម្លែក​មួយ​ក្នុង​ប្រទេស​ជប៉ុន​ ​បាន​​ធ្វើ​ឲ្យ​ភ្ញៀវ​​ទើប​ចូល​ដំបូង ​ឃើញ​ហើយ​ចង់​ភ្ញាក់ ​ដោយ​សារ​តែ​​​គេ​បាន​បម្រើ​​មុខ​ម្ហូប​ពិសេសៗ​ដ៏​កម្រ​បាន​ឃើញ ​ពោល​ជា​សត្វ​ ដែល​មនុស្ស​ទូទៅ​​ខ្លាចរអា។ ម្ហូប​ទាំង​នោះ​មាន​តែ​ ​អតិថិជន​ដែល​ហ៊ាន​​បំផុត ទើប​អាច​ទទួល​ទាន​បាន។

 

 

​ភោជនីយដ្ឋាន​​​នេះ​មាន​ឈ្មោះ Chinju-ja ​នៅ​ទីក្រុង Yokohama ​ដែល​​​​​បាន​បើក​ដំណើរ​ការ​រយៈពេល ៦​ឆ្នាំ​ហើយ។ ​ម្ហូប​ដែល​​​បម្រើ​មាន​ដូច​ជា​ជើង​ក្រពើ ​​​​ត្រី​ស៊ី​មនុស្ស​ពីរ៉ាញ៉ា ​​បង្កួយ ​ខួរ​ជ្រូក ​និង​សត្វល្អិត​​ជា​ច្រើន​ប្រភេទ​ទៀត។

​បើ​និយាយ​ពី​តម្លៃ​វិញ មិន​ថោក​ទេ ​គឺ​​កង្កែប​អាំង​តម្លៃ​ជិត ៩០​ដុល្លារ​ ​និង ​salamander ​(ស្រដៀង​តុកកែ) បំពង ១៩០ដុល្លារ ជាដើម៕

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖​​​​​​ Asian Town​​​