Messi ​ឈ្នះ​ពាន​រង្វាន់ ដែល​ខ្លួន​មិន​ដែល​ឈ្នះ​ជា​លើក​ដំបូង

  • 2016-02-13 15:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ FC Barcelona បាន​​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​នៅ​ក្របខ័ណ្ឌ​ La Liga ​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន។

 

 

Messi វ័យ​២៨​ឆ្នាំ ​បាន​ទទួល​បាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ខែ​មករា ​នៅ​លីគ​កំពូល​អេស្ប៉ាញ បន្ទាប់​ពី​បង្ហាញ​ខ្លួន​៥​ប្រកួត​ ស៊ុត​បាន​៦​គ្រាប់ ​ដែល​រួម​មាន​ការ​ស៊ុត​ហ៊ែតទ្រីក​លើ​ Granada និង​ស៊ុត​ Athletic Club, Malaga ​និង​គូ​ប្រជែង​យក​ពាន​ Atletico Madrid ​ផង​ដែរ។

 

​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ខែ​​របស់​ La Liga នេះ​ ​បង្កើត​ឡើង​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៣ ​​ហើយ​ក្លឹប​ Barcelona ទើប​តែ​មាន​កីឡាករ​២​នាក់​ទេដែល​ឈ្នះ​​ ពោល​គឺ​ Neymar ​ធ្លាប់​ឈ្នះ​ដំបូង​គេ​​កាល​ខែ​វិច្ឆិកា និង​ Messi ​លើក​នេះ ខណៈ​ដែល​ Cristiano Ronaldo ​របស់​ Real Madrid និង​ Diego Godin ​របស់​ Atletico Madrid ​ជា​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ច្រើន​ជាង​គេ ម្នាក់​២​ដង៕

 

-ចុចអាន៖ Zidane ​ថា​ Ronaldo ល្អ​ជាង​ Messi

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ espnfc | bleacherreports

អត្ថបទពេញនិយម