អ្នក​ទេសចរ​វ័យ​​ក្មេង​បំផុត​ ទៅ​ដល់​សៀមរាប​ទស្សនា​​ប្រាសាទ​ល្បី​២​របស់​ខ្មែរ

  • 2016-02-13 17:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលម្ង៉ៃ​ អ្នក​ស្រី Karen Edwards ​ជា​ម្ដាយរបស់​អ្នក​ទេស​ចរ​ពិភពលោក​​​ក្មេង​ជាង​គេ​បំផុត​​ កុមារី Esmé ​​​​មក​ពី​អៀរឡង់បាន​បង្ហោះ​រូប​លើ​បណ្ដាញ Instagram ដែល​បញ្ជាក់​ថា​មក​ដល់​ទឹក​ដី​ប្រទេស​កម្ពុជា។

 

 

គ្រាន់​តែ​មក​ដល់​ទឹក​ដី​ប្រវត្តិសាស្ត្រ​ភ្លាម Esmé និង​គ្រួសារ​បាន​ទៅ​ទស្សនា​ប្រាសាទ​ល្បី​២​របស់​ខ្មែរ​ដែល​បរទេស​ភាគ​ច្រើន​ប្រាថ្នា​ចង់​ទៅ​​ដល់​គឺ​ប្រាសាទ​អង្គរវត្ត​និង​​​បាយ័ន។ បន្ទាប់​ពី​បាន​ទៅ​ដល់​ប្រាសាទ​ទាំង​ពីរ​ ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​៣​នាក់​នេះ​បាន​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ទាំង​នៅ ប្រាសាទ​អង្គរវត្ត​និង​​​បាយ័ន។

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​រូប​១​ស្លឹក​ដែល​អ្នក​ស្រី Karen Edwards ពរ Esmé ​ហើយ​មុខ​មើល​ថ្ងៃ​រៀប​លិច​នៅ​មុខ​អង្គរ ដែល​បង្ហាញ​ពី​ទេសភាព​ដ៏​ស្អាត​របស់​ប្រាសាទ​មួយ​នេះ។ ភ្ជាប់​ជាមួយ​រូប​អ្នក​ដ៏​បាន​សរសេរ​រៀបរាប់​ពី​អារម្មណ៍​ថា​ ជា​ថ្ងៃ​សប្បាយ​ចិត្ត​​ដែល​បាន​បរិភោគ​អាហារ​ខ្មែរ​និង​​​អាច​ចំណាយ​ពេល​មើល​ថ្ងៃ​រៀប​លិច​នៅ​អង្គរ៕ ​

 

 

 

ចុចអាន៖ អ្នក​ទេស​ចរ​ពិភពលោក​​​ក្មេង​ជាង​គេ​បំផុត មក​ដល់​សៀមរាប​ហើយ ជា​មួយ​ឪពុក​ម្ដាយ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ travelmadmum instagram ​​​​​​​​​

​​