ការ​​បោះ​ឆ្នោត​ជ្រើសរើស​អត្តពលិក​ឆ្នើម​​២០១៥​ ចាប់​ផ្តើម​​ហើយ

  • 2016-02-14 21:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បោះ​ឆ្នោត​ជ្រើស​រើស​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​បាន​ចាប់​ដំណើរ​ការ​​ពី​ពេល​​នេះ​ហើយ​តាម​រយៈ​​ចុច​ Like តាម Facebook និង​ SMS ​ទៅ​កាន់​លេខ​ ៧២២២​ ដែល​អាច​បោះ​ឆ្នោត​បាន​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

លោក​អ្នក​អាច​បោះ​ឆ្នោត​ជ្រើស​រើស​បានលើ​​ពាន​រង្វាន់​ចំនួន​៤​ផ្នែក​គឺ​ គ្រូ​បង្វឹក​ល្អ​បំផុត​ ​អត្តពលិក​ប្រជា​ប្រិយ​បំផុត​ ​អត្ថបទ​កីឡា​ល្អ​បំផុត​ និង​រូបថត​កីឡា​ល្អ​បំផុត។ ចំពោះ​ពាន​រង្វាន់​ផ្នែក​ កីឡាករ​ឆ្នើម​ កីឡា​ការិនី​ឆ្នើម​ កីឡាករ​ជន​ពិការ​ឆ្នើម​ និង​កីឡា​ការិនី​ពិការ​ឆ្នើម​​មិន​​​បោះ​ឆ្នោត​ឡើយ​ ពី​ព្រោះ​គ្មាន​បេក្ខភាព​ប្រកួត​ប្រជែង​ឡើយ។

 

 

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​សម្រេច​ចុង​ក្រោយ​ថា​ បេក្ខភាព​ដណ្តើម​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​មាន​១០​រូប​ ​អត្តពលិក​ប្រជា​ប្រិយ​បំផុត​មាន​បេក្ខភាព​៦​រូប​​ ​អត្ថបទ​កីឡា​ល្អ​បំផុត​មាន​ចំនួន​៤​ និង​រូប​ថត​កីឡា​ល្អ​បំផុត​មាន​ចំនួន​​៦។

 

ដើម្បី​ចូល​ទៅ​​បោះ​ឆ្នោត​​​បាន​ សូម​លោក​អ្នក​ចុច​លើ​ អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥។ បន្ទាប់​មក​​​ចុច​លើ​​ពាក្យ «ចុច​ចូល​ដើម្បី​បោះ​ឆ្នោត​ឥឡូវ​នេះ» ​ហើយជ្រើស​រើស​ផ្នែក​ពាន​​ណាមួយ​​ដើម្បី​ជ្រើស​រើស​បេក្ខភាព​ដែល​លោក​អ្នក​ចង់​បោះ​ឆ្នោត​ជូន តាម​រយៈ​​ការ​ចុច Like (រូបបេះ​ដូង)។ គណនី​ Facebook មួយ​ ចុច Like បាន​តែ​ម្តង​គត់។

 

សូម​ចូល​រួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ ដើម្បី​ស្វែង​រក​បេក្ខភាព​ជយលាភី​ដ៏​ស័ក្តិសម​បំផុត។ កម្មវិធី​បោះ​ឆ្នោត​នេះ​​រៀប​ចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ឧបត្ថម្ភ​ដោយ​ Naga World ព្រម​ទាំង​សហការ​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន Sabay៕

 

អត្ថបទថ្មី