ក្រុម​បាល់ទះ​បុរស​វិទ្យាល័យ​សុខអាន​ថ្នល់បែក​កក់​កៅអី​លេង​ពាន​ថ្នាក់​ខេត្ត

  • 2016-02-14 19:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​បំបាក់​ក្រុម​ខ្លាំង​មក​ពី​វិទ្យាល័យ​ព្រៃ​សណ្ដែក​ក្នុង​ទឹកដី​រួចមក ក្រុម​បាល់ទះ​វិទ្យាល័យ​ព្រៃ​ទប់​បាន​បរាជ័យ​ដោយ​លទ្ធផល ០-​៣សិត​ក្រោម​ថ្វី​ដៃ​ក្រុម​បាល់ទះ​វិទ្យាល័យ​សុខអាន​ថ្នល់បែក។ ដូច្នោះ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​​ខេត្ត​តាកែវ​​នេះ នឺង​មាន​ឱកាស​ឡើង​ដណ្ដើម​ពាន​រង្វាន់​ថ្នាក់​ខេត្ត​ជា​បន្ត​ទៀត។

 

 

លោក អ៊ុច ពៅញី គ្រូ​បង្វឹក​ក្រុម​កីឡាករ​មក​ពី​វិទ្យាល័យ​ព្រៃទប់​បាន​ឲ្យ​ដឹង​ថា “ បរាជ័យ​នៅ​ពេល​នេះ ជា​រឿង​អាក្រក់​បំផុត​សម្រាប់​ក្រុម ព្រោះ​មុន​ប្រកួត ២ថ្ងៃ​កូន​ក្រុម​របស់​ខ្ញុំ​មាន​អារម្មណ៍​តក់​ស្លុត​នៅ​ពេល​ដែល​ឭ​ថា​គូ​ប្រកួត​របស់​គេ​មាន​កម្ពស់​ខ្ពស់ៗ ហើយ​ធ្លាប់​បំបាក់​ក្រុម​ខ្លាំង​ជា​ច្រើន”។ លោក ពៅញី​ បាន​បន្ថែម​ទៀត​ថា​ម្យ៉ាង​ទៀត​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជាង ៣០គីឡូម៉ែត្រ​ទៅ​ប្រកួត រួមផ្សំ​ទាំង​ទីលាន​មិន​សូវ​ល្អ​ផង ធ្វើ​ឲ្យ​កីឡាករ​លេង​មិន​សូវ​បាន​ល្អ។

 

ទោះ​ជា​យ៉ាង​ណា​លោក​នៅ​តែ​ទទួល​ស្គាល់​ថា​កីឡាករ​របស់​លោក​នៅ​តែ​លេង​បាន​ល្អ​រួម​មាន​កីឡាករ ​ង៉ែត រ៉ាឌី ពាក់​អាវ​លេខ​១១ កីឡាករ​លេខ១០ ង៉ែត ពេញបុល និង​កីឡាករ​លេខ២ ជើង​សំណាង ដែល​កីឡាករ​ទាំងអស់​នេះ​ត្រូវ​បាន​គ្រូ​បង្វឹក​ខាង​ក្រុម​វិទ្យាល័យ​សុខអាន​ថ្នល់បែក​គ្រោង​បញ្ចូល​ពួកគេ​ទៅ​ក្នុង​ក្រុម​ត្រៀម​ហ្វឹកហាត់​មក​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ថ្នាក់​ខេត្ត​នៅ​ពេល​ខាង​មុខ​នេះ។

 

ចំណែក​ឯ​លោក លឹម សុខហឿន គ្រូ​បង្វឹក​ក្រុម​វិទ្យាល័យ​សុខអាន​ថ្នល់​បែក​វិញ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​ជា​លទ្ធផល​មួយ​ដ៏​ល្អ​ដែល​ក្រុម​របស់​លោក​ធ្វើ​បាន។ “លទ្ធផល​នៅ​ថ្ងៃ​នេះ​បាន​មក​ដោយ​មាន​ស្មារតី​លេង​ជា​ក្រុម​មាន​ន័យ​ថា​កីឡាករ​ក្នុង​ក្រុម​សហការ​គ្នា​បាន​ល្អ ជា​ពិសេស​កីឡាករ​ពាក់​អាវ​លេខ៨ គុណ ឆវន្ត័ មានកម្ពស់១.៧៨ម ជា​កីឡាករ​លេចធ្លោ​បំផុត​ក្នុង​ការ​ប្រកួត​នេះ” ។លោក ហឿន​បញ្ជាក់​ដូច្នេះ៕

 

 

 

 

អត្ថបទ&រូបភាព៖ ជិន វេន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ bin.bunna@cidc.com.kh​

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!