គ្រូ​គណិតវិទ្យា​អាយុ​១សតវត្សហើយ មិន​ទាន់​ចូលនិវត្តន៍​ទៀត!

  • 2014-10-23 21:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ពាក្យ​ចូល​និវត្តន៍ ជា​ពាក្យ​មិន​ល្អ​ទេ សម្រាប់រូប​ខ្ញុំ" នេះ​ជា​ការ​លើកឡើង របស់​អ្នកគ្រូ​គណិតវិទ្យា ជនជាតិ​អាមេរិកវ័យ​១០០ឆ្នាំ Madeline Scotto។

 

អ្នកគ្រូគណិតវិទ្យា Madeline Scotto វ័យ​១០០ឆ្នាំ

 

“ខ្ញុំ​អត់​ចង់​ឮ​ពាក្យ​នេះ​ទេ។ មនុស្ស​មួយ​ចំនួន​ចូលចិត្ត​អ្វី​ពួកគេ​កំពុង​ធ្វើ ចំណែក​ខ្ញុំ​ក៏​ចូល​ចិត្ត​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើដែរ។ ពេល​អ្នក​ពេញ​ចិត្តធ្វើ​​អ្វីមួយ អ្នកនឹង​​មិន​ងាយ​បោះបង់​វា​ចោល​ទេ"។ ​

 

លោក​យាយ​​គ្រូ​ដែល​​មាន​ស្រុកកំណើតនៅ Brooklyn ក្នុង​ទីក្រុង New York រូប​នេះ មាន​កូន​៥នាក់ ​ចៅ​៩នាក់ និង​ចៅទួត ១៩នាក់។ ចំណែក​កូន​ៗ​របស់ Scotto ​ភាគច្រើន ចូល​និវត្តន៍​អស់​ហើយ ខណៈ​​លោក​យាយ​នៅ​តែ​បន្ត​អាជីព​ជា​គ្រូបង្រៀន​ដដែល។

 

Scotto ជា​គ្រូបង្រៀន​នៅ​សាលា​បឋមសិក្សា St. Ephrem ដែលជា​កន្លែង​លោក​យាយ​ចូល​រៀន​ថ្នាក់​ទី១ ក្នុង​ឆ្នាំ​១៩២៨។ ​លោក​យាយ​វ័យ​ច្រើន​ជាង​គេរបស់​សាលា​នេះ បាន​ឈប់​បង្រៀន​អស់​១០ឆ្នាំ​ហើយ ក្រោយ​ឮ​ថា​មាន​បញ្ហា។ ប៉ុន្តែ​បច្ចុប្បន្ន អ្នកស្រីបង្រៀន​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ហើយ​បង្រៀន​ក្មេងៗ​តែ​ពេល​សម្រាក​អាហារ​ថ្ងៃ​ត្រង់​ប៉ុណ្ណោះ។ ​

 

 

"កាល​ពី​ឆ្នាំ​មុន​ខ្ញុំ​គិត​ថា វា​មិន​អាច​ទៅ​រួច​ទេ ដែល​ខ្ញុំ​អាច​រស់​នៅ​ដល់​វ័យ​១០០​ឆ្នាំ។ ខ្ញុំ​អង្គុយ​ចុះ ហើយ​ធ្វើ​លំហាត់​គណិតវិទ្យា។ ខ្ញុំ​មិន​ជឿ​​ថា ខ្ញុំ​អាច​ធ្វើ​បាន​ទេ។ ហេតុ​នេះ​ហើយ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បង្រៀន​ជា​ថ្មី។ ខ្ញុំ​ពិត​ជា​សំណាង​ណាស់"។

 

អ្នកគ្រូ Scotto ចាប់​ផ្ដើម​បង្រៀន​ក្នុង​ឆ្នាំ​១៩៥៥ ក្រោយ​គ្រូ​នៅ​​វិហារ​សាសនា​គ្រិស្ដ​ម្នាក់ បាន​ស្នើ​អ្នកស្រី​​ជំនួស ព្រោះ​អ្នកគ្រូ​មួយ​ចំនួន បាន​គ្រោះថ្នាក់​ចរាចរណ៍។ ​​​

 

ប្រភព​បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​តុលា ឆ្នាំ​២០១៤​ខាងមុខ នឹង​មាន​សិស្សានុសិស្ស និង​គ្រូ​ជាច្រើន​មក​អបអរ ព្រោះ​ជា​ថ្ងៃ​កំណើត គម្រប់​ខួប​១០០ឆ្នាំ​​របស់​អ្នកស្រី៕

 

 

 

ចុច​អាន វីដេអូ ចង់​ថត​គេ​សម្ភាសន៍ ភ្លេច​ខ្លួន​ដើរ​ធ្លាក់​ទឹក មើល​ទៅ​ចង់​សើច

 

ចុច​អាន រឿង១ឈុតៗ​សាហាវ​ណាស់ តែ​ធាតុ​ពិត​អីចឹង​សោះ!

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail