គ្រូ​ Barca ​ព្រមាន​ MSN ​ត្រូវ​​ទាត់​ប៉េណាល់ទី​ឲ្យ​ល្អ​​លើក​ក្រោយ

  • 2016-02-19 20:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Enrique ​​អ្នកចាត់ការ​​ក្រុម​ FC Barcelona បាន​ព្រមាន​ដល់​ខ្សែ​ប្រយុទ្ធ​​​ទាំង​​បី​ Lionel Messi, Luis Suarez និង​ Neymar ​​ឲ្យ​​​​​បង្កើន​សមត្ថភាព​ទាត់​បាល់​ពិន័យ​១១​​ម៉ែត្រ​ បន្ទាប់​ពី​រយៈពេល​​ប៉ុន្មាន​ចុង​ក្រោយ​នេះ ​កីឡាករ​ឆ្នើម​ទាំង​​បី ​សុទ្ធតែ​ធ្លាប់​​ភ្លាត់​ទាត់​មិន​ចូល​​​ដូចៗ​គ្នា។

 

 

​Suarez បាន​ទាត់​បាល់​ពិន័យ​​១១​ម៉ែត្រ​មិន​ចូល ​កាល​ Barca ឈ្នះ​ Sporting Gijon ​៣-១ យប់​ថ្ងៃ​ពុធ​កន្លង​ទៅ ​ខណៈ​ដែល​ Neymar ​បាន​ភ្លាត់​កាល​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ ​​ពេល​​ឈ្នះ​​ Valencia ៧-០ ​នៅ​ Copa del Rey ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ កាល​ដើម​ខែ​កុម្ភៈ​នេះ​​ ​រីឯ​​ Messi ​ក៏​បាន​ភ្លាត់ កាល​ប្រកួត​ឈ្នះ​ Levante ៤-១ នៅ​ La Liga ​កាល​ចុង​ខែ​​កញ្ញា​ផង​ដែរ។

 

​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ បាន​​ប្រាប់​ដល់​ Mail Online​ ថា៖ "វា​ពិត​ជា​ពិសេស​ណាស់ ពេល​យើង​មាន​ Messi មិន​ថា​យើង​ប៉ះ​ក្រុម​ណា​ឡើយ។ ​គ្រាប់​បាល់​ទី​៣​របស់​ Suarez កន្លង​ទៅ ពិត​ជា​ល្អ​សម្រាប់​យើង ​ព្រោះ​វា​ជួយ​ឲ្យ​យើង​គ្មាន​សម្ពាធ។ ​តែ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ ចំពោះ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ។ យ៉ាងណា​​យើង​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ Luis, Messi និង​ Neymar”៕

 

​សូម​ទស្សនា​វីដេអូ​កីឡាករ​ទាំង​៣​ទាត់​បាល់​​ពិន័យ​១១​ម៉ែត្រ​មិន​សម្រេច​ខាង​ក្រោម៖

 

 

 

*ចុច Watch on YouTube:

 

-ចុចអាន៖ Messi ​​ជាប់​កំណត់ត្រា​ថ្មី ស៊ុត​គ្រាប់​ទី​៣០០​នៅ​ La Liga យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bleacherreports

អត្ថបទពេញនិយម