សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Oxford ប្រាប់​វិធីសាស្ត្រ​បង្រៀន​ភាសា​អង់គ្លេស​បាន​ល្អ

  • 2016-02-19 23:14:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Oliver Bayley ប្រធាន​សេវា​អប់រំ ​នៃ​សាកលវិទ្យាល័យ Oxford University Press នៃ​ចក្រភព​អង់គ្លេស​បាន​ចែក​រំលែក​ពី​គន្លឹះ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បង្រៀន​ភាសា​អង់គ្លេស​បាន​ល្អ ដើម្បី​ឲ្យ​សិស្ស​ងាយ​ចាំចេះ និង​យល់​នៅ​ពេល​រៀន​សូត្រ។

 

  ​​ក្នុង​ឱកាស​ពិធី​ការ​សហការ​រវាង​សាលា​អន្តរជាតិ​ញ៉ូវយ៉ក និង​សាកលវិទ្យាល័យ Oxford University Press សាស្ត្រាចារ្យ Oliver Bayley បាន​លើក​យក​ពី​ការ​ប្រើប្រាស់​ចម្រៀង​និង​ចង្វាក់​សម្រាប់​ថ្នាក់​បឋម​សិក្សា​ភាសា​អង់គ្លេស និង​ការ​បង្រៀន​បែប​ថ្មី។

 

លោកថា ​ដើម្បី​ឲ្យ​ការ​បង្រៀន​ភាសា​អង់គ្លេស​មាន​ប្រសិទ្ធភាព គ្រូ​​ត្រូវ​មាន​សមត្ថភាព​លើ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​​បាន​ល្អ​ជា​មុន​សិន ហើយ​ត្រូវ​ចេះ​មាន​ឆន្ទៈ​គិត​ថា​ធ្វើ​យ៉ាង​ណា​ឲ្យ​សិស្ស​ដែល​រៀន​ជាមួយ​ទទួល​បាន​ចំណេះ​ពេញ​លេញ។ លើស​ពី​នេះ គ្រូ​ត្រូវ​មាន​សិល្បៈ​ក្នុង​ការ​ផ្ទេរ​ចំណេះ​ឲ្យ​សិស្ស​ក្នុង​ការ​បញ្ចេញ​កាយ​វិការ ក៏​ដូច​ជា​មាន​ភាព​ក្លាហាន ទំនុក​ចិត្ត ព្រម​ទាំង​បង្កើត​បរិយាកាស​ល្អ​ដល់​សិស្ស​ក្នុង​ការ​សិក្សា​រៀន​សូត្រ​ផង​​ដែរ។

 

សម្រាប់​លោក លី ចាន់​ណា​រិទ្ធ នាយក​ចាត់​ការ​ទូ​ទៅ​នៃ​ក្រុមហ៊ុន AG Education បាន​បន្ថែម​ទៀត​ថា ដើម្បី​ក្លាយ​ជា​គ្រូ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បង្រៀន​បាន​ល្អ​ ត្រូវ​ចេះ​សា្រវ​ជ្រាវ​បន្ថែម​នូវ​ចំណេះដឹង​ថ្មី​ៗ​​តាមInternet និង​បណ្ដុះ​នូវ​ទឹក​ចិត្ត​ស្រលាញ់​ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​សិស្ស​ដែល​រៀន​ជាមួយ​ពិត​ជា​ទទួល​បាន​ចំណេះ​ពី​ការ​បង្រៀន​របស់​គ្រូ​ពិត​មែន។

 

 

សូមទស្សនាវីដេអូ៖

 

 

  អត្ថបទ៖ លឹម សុ​នា

អត្ថបទពេញនិយម