តាក់ស៊ី​អណ្ដើក ធានា​ថា​បើក​ម៉ា​យឺត​ ម៉ាពេញចិត្ត (វីដេអូ)

  • 2014-10-23 23:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដូច​សេវាកម្ម​តាក់ស៊ី​ដទៃ​ទេ ​​តាក់ស៊ី​អណ្ដើកនៅ​ជប៉ុន​ ​បាន​​ផ្ដល់​ជូន​សម្រាប់​អ្នក​ដំណើរ​ណា ដែល​មិន​ប្រញាប់ និង​ចូល​ចិត្ត​ជិះ​យឺត។ អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ សេវាកម្ម​តាក់ស៊ី​មួយ​គ្មាន​ពីរ​នេះ មាន​សន្ទុះ​កើនឡើងគួរ​ឱ្យ​ចាប់​អារម្មណ៍ ចាប់​តាំង​ពី​បើក​ដំណើរការ កាល​ពី​​ខែ​ធ្នូ ​ឆ្នាំ​២០១៣​មក។

 

 

សេវាកម្ម​តាក់ស៊ី​នេះ បង្កើត​ឡើង​ដោយ ក្រុមហ៊ុន Sanwa Kotsu Group ហើយ​ក្រុមហ៊ុន​នេះ បាន​បង្រៀន​បុគ្គលិក​របស់​ខ្លួន ឱ្យ​បើក​យឺតៗ​តាម​តែ​​អាច​ធ្វើ​បាន។

 

ពេល​អ្នកដំណើរ​ចូល​ជិះ អ្នកបើកបរ​នឹង​ចុច​ប៊ូតុង Yukkuri មាន​ន័យ​ថា​យឺត។ ​តាក់ស៊ី​នេះ​ពេញ​និយម​ណាស់ ចំពោះ​អតិថិជន​នៅ​ជប៉ុន ជាពិសេស​អ្នក​មាន​ផ្ទៃពោះ ម្ដាយ​និង​កូន​តូច និង​អ្នកទេសចរ។

 

“ការ​ចាប់​ផ្ដើម​និង​ការ​ឈប់ មាន​លក្ខណៈ​រលូន​ល្អ មិន​មាន​ចលនា​ក្រឡក​អី​ទេ។ វា​អស្ចារ្យ ព្រោះ​ខ្ញុំ​មិន​ចង់​ឱ្យ​កូន​ខ្ញុំ​​ភ្ញាក់ ពេល​កំពុង​ដេក"។ អ្នក​ដំណើរ​ជាមួយ​កូន​អាយុ​១ខួប ក្នុង​ទីក្រុង Yokohama បាន​លើក​ឡើង​យ៉ាងដូច្នេះ។

 

តាក់ស៊ី​អណ្ដើក (Turtle Taxi) ទទួល​បាន​​ការ​វាយ​តម្លៃ​ស្រប​ច្រើន ហើយ​​សំណើ​សុំ​ឱ្យ​ក្រុមហ៊ុន បង្កើត​សេវា​នេះ​បន្ថែម កើន​ឡើង​១៥%​កាល​ពី​ឆ្នាំ​​ទៅ​មិញ។ ក្រុមហ៊ុន​គ្រោង​បំពាក់ប្រព័ន្ធ​នេះ លើ​តាក់ស៊ី​ទាំងអស់​នៅ​ឆ្នាំ​ក្រោយ ហើយ​ពង្រីក​សេវាកម្ម​បន្ថែម នៅ​ក្នុង​ទីក្រុង Tokyo, Kanagawa, និងSaitama៕

 

http://www.youtube.com/watch?v=MDcJyi1zu7g

 គ្រូ​គណិតវិទ្យា​អាយុ​១សតវត្សហើយ មិន​ទាន់​ចូលនិវត្តន៍​ទៀត!

​អាយុ​ជិត​១០០ឆ្នាំ ​​បញ្ចេញ​ក្បាច់​តៃជី​ ក្មេងៗ​សុំខ្មាស!

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Odditycentral