Rashford ​ប្រាប់​​មូលហេតុ​​មិន​អាច​អបអរ ​ទោះ​ស៊ុត​ឲ្យ​ Man Utd ២គ្រាប់​យប់​មិញ

  • 2016-02-29 16:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ក្រុម​ Manchester United បាន​ប្រាប់​មូលហេតុ ដែល​រូប​គេ​មិន​អាច​អបអរ ឬ​ជប់លៀង​បន្ត​ទៀត​បាន​ ​ទោះ​​ស៊ុត​ Arsenal ២​គ្រាប់ និង​ Assist ១ ជួយ​បិសាច​ក្រហម ឈ្នះ​ ៣-២ ក្នុង​ការ​ប្រកួត​ Premier League នៅ​ Old Trafford យប់​មិញ​ក៏​ដោយ។

 

 

​Rashford ​ដែល​ចេញ​ពី​ថ្នាល​យុវជន​ក្រុម​ Man Utd រូប​នេះ ​បាន​​ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ​ UEFA Europa League លើក​ដំបូង​ស៊ុត​​បាន​២​គ្រាប់ កាល​ថ្ងៃ​ព្រហស្បតិ៍ និង​បង្ហាញ​ខ្លួន​នៅ​ Premier League លើក​ដំបូង​ ស៊ុត​ Arsenal បាន​២​គ្រាប់​យប់​មិញ​ទៀត។

 

២​ប្រកួត ស៊ុត​៤​គ្រាប់ មាន​ន័យ​ថា​កីឡាករ​ដែល​កើត​នៅ​ទីក្រុង​ Manchester រូប​នេះ​ ​​មាន​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​២០០%។

 

ស្ថិត​ក្នុង​វ័យ​១៨​ឆ្នាំ Rashford ត្រូវ​បាន​គេ​ជឿ​ថា អាច​នឹង​ក្លាយ​ជា​កីឡាករ​លំដាប់​ World Class នា​ពេល​អនាគត។ យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​រូប​នេះ កំពុង​នៅ​សិក្សា​នៅ​ឡើយ ​និង​មាន​រឿង​ច្រើន​នៅ​បារម្ភ​ទៀត។

 

 

ពេល​អ្នក​​សារព័ត៌មាន​សួរ​ថា តើ​រូប​គេ​​នឹង​ទៅ​អបអរ​ការ​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​ក្នុង​លីគ​កំពូល​លើក​ដំបូង​នេះ ​​ដោយ​អាច​ចេញ​​ដើរ​នៅ​ក្នុង​ទីក្រុង​ពេល​យប់​ទេ? Rashford ​បាន​ឆ្លើយ​តប យ៉ាង​ Cute ថា៖ "ខ្ញុំ​នឹង​មិន​អបអរ​យប់​នេះ​ទេ។ ខ្ញុំ​​ត្រូវ​​ប្រលង​គីមី​វិទ្យា នៅ​ថ្ងៃ​ស្អែក, Varela ​ក៏​ដូច​គ្នា”៕

 

-ចុចអាន៖ Rashford ​​បំបែក​កំណត់ត្រា​ក្លឹប​ Man Utd រយៈពេល​៥១​ឆ្នាំ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101greatgoals